គ្រោះថ្នាក់រថយន្តក្រុងនៅរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក សម្លាប់មនុស្សយ៉ាងហោច ៥នាក់

2025/08/24 04:23:44 pm        104

ក្រុមមន្រ្តីសុវត្ថិភាពដឹកជញ្ជូននិយាយថា ពួកគេកំពុងពិនិត្យមើលថាតើខ្សែក្រវាត់នៅមានតួនាទីអ្វីខ្លះក្នុងរថយន្តក្រុង និងស្ថានភាពផ្លូវដែលអាចរួមចំណែកនៅក្នុងគ្រោះថ្នាក់រថយន្តក្រុងនៅរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក ដែលបានសម្លាប់មនុស្សយ៉ាងហោច ៥នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស ។

រថយន្តក្រុងដឹកអ្នកដំណើរជាង ៥០នាក់ លែងអាចគ្រប់គ្រងម្ចាស់ការលើខ្លួនឯងបាន និងក្រឡាប់នៅលើផ្លូវហាយវ៉េ Upstate New York កាលពីថ្ងៃសុក្រ ។

លោក Tom Chapman គឺជាសមាជិកក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ(NTSB)និយាយថា ឧបទ្ទេវហេតុគ្រោះថ្នាក់នេះ បានកើតឡើងនៅទីក្រុង Pembroke រដ្ឋញូវយ៉ក ស្ថិតនៅចម្ងាយប្រហែល ៤៨គ.ម ភាគខាងកើតទីក្រុង Buffalo ពេលដែលរថយន្តក្រុងធ្វើដំណើរតាមផ្លូវចេញពីទឹកជ្រោះ Niagara Falls ឆ្ពោះទៅកាន់ទីក្រុងញូវយ៉ក ។

ក្រុមប្រឹក្សា NTSB បានបញ្ជូនក្រុមការងាររបស់ខ្លួន ដើម្បីទៅស៊ើបអង្កេតឧបទ្ទេវហេតុមួយនេះ ហើយត្រូវបានគេរំពឹងថានឹងចំណាយពេលច្រើនថ្ងៃនៅកន្លែងកើតហេតុ ។

លោក Chapman បន្តថា អ្នកដំណើរជាច្រើននាក់បានជាប់នៅក្នុងបំណែករថយន្តក្រុង ហើយនិងត្រូវបាននាំយកចេញ ខណៈអ្នកដំណើរផ្សេងទៀត ខ្ទាតចេញពីក្នុងរថយន្តក្រុង ពេលដែលវាក្រឡាប់នៅលើផ្លូវហាយវ៉េ ។

លោកបញ្ជាក់ថា អ្នកបើកបរដែលរស់រានពីឧបទ្ទេវហេតុគ្រោះថ្នាក់នេះ បាត់បង់ម្ចាស់ការលើខ្លួនឯង ពេលដែលរថយន្តកំពុងបើកបរក្នុងល្បឿនលឿន បណ្តាលឲ្យរថយន្តក្រុងក្រឡាប់ផ្ងារពោះបែបនេះ ។ គ្មានរថយន្តផ្សេងទៀត ពាក់ព័ន្ធនឹងគ្រោះថ្នាក់នេះឡើយ ។

ក្រុមអ្នកស៊ើបអង្កេតនិយាយថា ពួកគេនឹងពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅលើរថយន្តក្រុងដែលរកឃើញនៅកន្លែងកើតហេតុ ហើយពួកគេសង្ឃឹមថា នឹងធ្វើបទសម្ភាសន៍ជាមួយអ្នកបើកបររថយន្តក្រុងផងដែរ ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm