អេហ្ស៊ីប និង​នី​ហ្សេ​រី​យ៉ា​ឡើង​វគ្គ ១៦​ក្រុម​ចុងក្រោយ​ជើងឯក​ទ្វីប​អាហ្វ្រិក

2022/01/20 07:21:29 pm        77

​បាល់ទាត់៖ ​ក្រុម​អេហ្ស៊ីប និង​នី​ហ្សេ​រី​យ៉ា​បាន​ឈានឡើង​វគ្គ ១៦​ក្រុម​ចុងក្រោយ​ហើយ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​ទ្វីប​អាហ្វ្រិក Africa Cup of Nations​។​ ​ប្រកួត​ចុងក្រោយ​នៅ​ក្នុង​ពូ​ល D អេហ្ស៊ីប​បាន​យកឈ្នះ​ក្រុម​ស៊ូដង់ ១-០ ដោយ​គ្រាប់​បាល់ ១​គ្រាប់​គត់​ក្នុង​ការ​ប្រកួត​សំរេច​បាន​ដោយ Mohamed Abdelmonem តែ​ត​បញ្ចូល​ទី​នៅ​នាទី​ទី៣៥​។​

​​ខ្សែប្រយុទ្ធ Liverpool, Mohamed Salah ក៏មាន​វត្តមាន​ក្នុងការ​ប្រកួត​នេះ​តែ​គ្មាន​សំណាង​ បន្ទាប់ពី​មានឱកាស​តែ​ជួយ​បាន​ដោយ​អ្នកចាំទី​ស៊ូដង់​។ ​ជ័យជំនះ​នេះ​អេហ្ស៊ីប​មាន ៦ពិន្ទុ​ពី​ការប្រកួត ៣លើក​បញ្ចប់​ការប្រកួត​ក្នុង​ពូ​ល​ចំណាត់ថ្នាក់​លេខ ២ ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​ជួប​ជាមួយ​ក្រុម​លេខ ១ នៅក្នុង​ពូ​ល E ដែល​ត្រូវ​ប្រកួត​យប់​នេះ​។​ ​ចំណែក​ស៊ូដង់​ដែល​ធ្លាប់ជា​ជើងឯក​នៅ​ឆ្នាំ១៩៧០ បាន​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ជា​លើកដំបូង​រាប់​ពី​ឆ្នាំ២០១២ បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ ៣ ក្នុង​ពូ​ល​មានតែ ១ពិន្ទុ​។

​​ងាក​មក​មួយ​ប្រកួត​ទៀត​នៅក្នុង​ពូ​ល D នេះ​នី​ហ្សេ​រី​យ៉ា​បញ្ចប់​ពូ​ល​ក្នុងនាម​ជា​ក្រុម​លេខ ១ ក្រោយ​លេង​ ៣ប្រកួត​ឈ្នះ​ទាំងបី​។ ​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​ក្រុម​ជើងឯក​ ៣សម័យ​នី​ហ្សេ​រី​យ៉ា​បាន​យក​ឈ្នះ​ក្រុម​ហ្គី​ណេ​ប៊ី​សាវ ២-០ ដោយ​គ្រាប់​បាល់​របស់ Umar Sadiq ក្រោយទទួល​បាល់​បញ្ជូន​របស់ Kelechi Iheanacho ខណៈ​គ្រាប់​ទី​ពីរ​ធ្វើបាន​ដោយ​ប្រធាន​ក្រុម William Troost-Ekong​។ ​នី​ហ្សេ​រី​យ៉ា​ក្នុងនាម​ក្រុម​លេខ ១ ក្នុង​ពូ​ល D នេះ​នឹងត្រូវ​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​ជួប​ជាមួយ​ក្រុម​លេខ ៣ ល្អ​បំផុត​មកពី​ពូ​ល B, E រឺ F៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        157
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        167
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm