កុមារប៉ាឡេស្ទីនរាប់ម៉ឺននាក់ កំពុងអត់ឃ្លានខ្លាំងនៅតាមជំរំតង់ក្នុងតំបន់ហ្កាហ្សា

2025/08/24 05:59:48 pm        73

ក្មេងស្រី Huda Abu Naja ដេកស្តូកស្តឹងទាំងគ្មានកម្លាំងកំហែងក្នុងខ្លួន នៅលើពូកស្តើងក្នុងសំពត់តង់គ្រួសាររបស់នាងនៅជំរំជម្លៀសខ្លួន ស្ថិតក្នុងទីក្រុងភាគកណ្តាល Deir el-Balah នៃតំបន់ហ្កាហ្សា ។

ដៃក្មេងស្រីអាយុ ១២ឆ្នាំម្នាក់នេះ ស្គមស្លេកស្លាំងខ្លាំង ហើយស្បែករបស់នាងដណ្តប់ឆ្អឹង ជាសញ្ញាមួយបញ្ជាក់ថា នាងជួបកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរបំផុត ។

អ្នកស្រី Somia Abu Naja ដែលត្រូវជាម្តាយរបស់ក្មេងស្រី Huda និយាយថា កូនស្រីរបស់គាត់ទទួលរងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ចាប់តាំងពីខែមីនារហូតមក ពេលដែលអ៊ីស្រាអែលបិទព្រំដែនហ្កាហ្សា ។

អ្នកស្រីបន្តថា កូនស្រីរបស់គាត់ម្នាក់នេះ សម្រាករយៈពេល ៣ខែនៅក្នុងមន្ទីរពេទ្យ ហើយស្ថានភាពរបស់នាងពុំល្អប្រសើរទាល់តែសោះ ហើយអ្នកស្រីក៏បានសម្រេចចិត្តនាំកូនមកជំរំសំពត់តង់វិញ ក្រោយមើលឃើញក្មេង ៥នាក់ដាច់ពោះស្លាប់នៅក្នុងមន្ទីរពេទ្យ Nasser ស្ថិតនៅទីក្រុងភាគខាងត្បូង Khan Younis ។

អ្នកស្រី Somia និយាយទៀតថា នាងធ្លាប់តែមានទម្ងន់ ៣៥គ.ក ប៉ុន្តែឥឡូវនាងមានទម្ងន់ត្រឹមតែ ២០គ.កប៉ុណ្ណោះ ។

យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរសុខភាពក្នុងស្រុក បានឲ្យដឹងថា ក្មេងស្រី Huda ស្ថិតនៅក្នុងចំណោមក្មេងប៉ាឡេស្ទីនរាប់ម៉ឺននាក់ផ្សេងទៀតដែល ជួបកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរនៅក្នុងតំបន់ហ្កាហ្សា ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        45
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        75
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm