ប្រទេសជាដៃគូទទួលយកគោលការណ៍អាស៊ាន ដើម្បីពិចារណាលើការបើកទេសចរណ៍​របស់​ខ្លួនឡើងវិញ

2022/01/20 08:54:07 pm        666

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមករានេះ កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានរុស្ស៊ីលើកទី១ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ឥណ្ឌា អស់រយៈពេលមួយថ្ងៃបានបញ្ចប់ដោយភាពជោគជ័យ។

នៅក្នុងកិច្ចប្រជុំនេះ បណ្តាមេដឹកនាំទេសចរណ៍បណ្តាប្រទេសអាស៊ាន ឯកភាពប្រកាសបើក​ទេស​ចរណ៍​អាស៊ាន​ឡើងវិញ ខណៈមេដឹកនាំទេសចរណ៍បណ្តាប្រទេសដៃគូអាស៊ាន​ត្រៀម​បើក​មាន​ឥណ្ឌា រុស្ស៊ី ចិន ជប៉ុន កូរ៉េ បាន​ទទួល​យកគោលការណ៍ណែនាំអាស៊ាន ដើម្បីបើកទេសចរណ៍​ផងដែរ។

បើតាមឯកឧត្តម ថោង រដ្ឋស័ក អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ​នៃ​ក្រសួង​ទេសចរណ៍កម្ពុជា និងប្រធានកិច្ចប្រជុំស្ថាប័នជាតិ​ទេសចរណ៍​អាស៊ាន ASEAN NTO លើកទី៥៥ បានថ្លែងនៅក្រោយកិច្ចប្រជុំថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន និងអាស៊ានបូកថា នៅពេលនេះ អាស៊ានទាំងមូលបានប្រកាសបើកទេសចរណ៍ឡើងវិញ ហើយការបើកនោះ គឺបើក​ទៅ​តាមស្ថានភាពកាលៈទេសៈរបស់ប្រទេសនីមួយៗ ហើយការបើកគឺផ្អែកទៅលើការចាក់​វ៉ាក់សាំង​កូវីដ១៩ និងការលើកលេងការធ្វើចត្តាឡីស័ក។

ឯកឧត្តម ថោង រដ្ឋស័ក បន្តថា បើពិនិត្យស្ថានភាពជារួម បណ្តាប្រទេសនានានៅលើពិភពលោក បាននិងកំពុងលទ្ធភាពការបើកទេសចរណ៍នៅក្នុងតំបន់អាស៊ាន ហើយនឹងជម្រុញពិភពលោកបើក​ទេសចរណ៍ឡើងវិញ ដោយសារប្រទេសអាស៊ាន ​គឺជាគោលដៅទេសចរណ៍ធំៗទី៣ នៅ​លើពិភពលោក។

អាស៊ាននៅក្នុងឆ្នាំ២០១៩ បានទាក់ទាញទេសចរអន្តរជាតិមកទស្សនា ក្នុងមួយឆ្នាំ១២៨លាននាក់ ឆ្នាំ២០២០ ដោយសារជួបវិបត្តិកូវីដ១៩ បានធ្វើអោយចំនួនទេសចរណ៍មកទស្សនា​អាស៊ានធ្លាក់​មកនៅត្រឹម ៥៥លាននាក់ ហើយនៅឆ្នាំ២០២១ ​ចំនួនភ្ញៀវទេសចរ​ មកទស្សនាអាស៊ាន បានបន្តធ្លាក់ចុះមកនៅត្រឹម២៥លាននាក់ ។

ឯកឧត្តម ថោង រដ្ឋស័ក បញ្ជាក់ថា ប្រសិនបើបើកចាក់វ៉ាក់សាំងកូវីដ១៩ ចាប់ពីឆ្នាំ២០២២នេះទៅ​បន្តការរីកចំរើន អាស៊ាននឹងទទួលបានទេសចរណ៍មកទស្សនាប្រមាណ៥០លាននាក់ កើនឡើងវិញ​ប្រមាណជាង១០០%។

សូម​បញ្ជាក់ថា នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន ដៃគូ រួមមាន៖ អង្គការទេសចរណ៍​ពិភពលោក សមាគម​ទេស​ចរណ៍អាស៊ាន PATA សមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន, មជ្ឈ​មណ្ឌល​អាស៊ាន-ចិន (ACC) ​មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) ​មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ​ (AKC), ​ក្រុមប្រឹក្សាធ្វើដំណើរ​ និងទេសចរណ៍ពិភពលោក (WTTC) វិទ្យាស្ថាន​ស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន ​និងអាស៊ីបូព៌ា (ERIA) និងក្រុម​ប្រឹក្សាធុរៈកិច្ចអាស៊ាន-អាមេរិក (US-ABC) គឺគេបានផ្តល់ជាគំនិត​ផ្តួចផ្តើម គោលការណ៍​ណែនាំ​បើកទេសចរណ៍ឡើងវិញ ប្រកបដោយសុវត្ថិភាព ៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm