អ៊ីរ៉ង់ ហៅបញ្ហាជាមួយអាមេរិក ថា «មិនអាចដោះស្រាយបាន» ស្របពេលភាពតានតឹងនុយក្លេអ៊ែរ

2025/08/25 04:10:55 pm        122

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលថ្ងៃអាទិត្យ (២៤ សីហា) ថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានលើកឡើងថា ស្ថានភាពបច្ចុប្បន្នជាមួយសហរដ្ឋអាមេរិកគឺ "មិនអាចដោះស្រាយបានទេ" ហើយថា ទីក្រុងតេអេរ៉ង់ នឹងមិនចុះចាញ់នឹងសម្ពាធហើយស្តាប់តាមបង្គាប់របស់ទីក្រុងវ៉ាស៊ីនតោនឡើយ ស្របពេលមានការប្រឈមមុខដាក់គ្នាជាមួយមហាអំណាចលោកខាងលិច ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

សាធារណរដ្ឋអ៊ិស្លាមមួយនេះ បានផ្អាកកិច្ចចរចានុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន អំឡុងសង្គ្រាម ១២ថ្ងៃក្នុងខែមិថុនា។ ការអត្ថាធិប្បាយរបស់លោក Khamenei នេះ ធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់ និងមហាអំណាចអឺរ៉ុប បានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្នុងការបន្តពិភាក្សាដើម្បីព្យាយាមចាប់ផ្តើមកិច្ចចរចាពេញលេញឡើងវិញ លើការទប់ស្កាត់ការងារបង្កើននុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្ដីលោក Khamenei ថា "ពួកគេចង់ឱ្យអ៊ីរ៉ង់ស្តាប់បង្គាប់អាមេរិក។ ប្រជាជាតិអ៊ីរ៉ង់ នឹងឈរជាមួយនឹងអំណាចទាំងអស់របស់ខ្លួន ប្រឆាំងនឹងអ្នកដែលមានការរំពឹងទុកខុសឆ្គងបែបនេះ"។ លោកបន្ថែមថា៖ «អ្នកដែលស្នើអ៊ីរ៉ង់ កុំឱ្យចេញពាក្យស្លោកប្រឆាំងអាមេរិក… ឱ្យមានការចរចាផ្ទាល់ជាមួយអាមេរិក គឺគ្មានភាពជាក់ស្ដែងទេ… បញ្ហានេះមិនអាចដោះស្រាយបានឡើយ»។

មហាអំណាចអឺរ៉ុបទាំងបីគឺបារាំង អង់គ្លេស និងអាឡឺម៉ង់ បាននិយាយថា ពួកគេអាចដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់ឡើងវិញ ក្រោមយន្តការ "ត្រឡប់ទៅស្ថានភាពដើម" ប្រសិនបើក្រុងតេអេរ៉ង់ មិនព្រមត្រឡប់ទៅតុចរចាទេនោះ។ រដ្ឋអឺរ៉ុបទាំងនេះ រួមនឹងអាមេរិក បាននិយាយថា អ៊ីរ៉ង់កំពុងធ្វើការឆ្ពោះទៅរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ប៉ុន្តែអ៊ីរ៉ង់ប្រកែកថា ខ្លួនចាប់អារម្មណ៍តែការអភិវឌ្ឍថាមពលនុយក្លេអ៊ែរស៊ីវិលប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        9
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        78
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm