ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ទទួលបានការងារជាបន្តបន្ទាប់ តាមរយៈ​យន្តការ​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

2025/08/25 05:28:53 pm        318

ពលករខ្មែរដែលទើបវិល​ត្រឡប់មកពី​ប្រទេស​ថៃ ទទួលបាន​ឱកាសការ​ងារជាបន្ត​បន្ទាប់​តាម​រយៈ​យ​​ន្ត​ការរបស់​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិ​​ជ្ជា​ជីវៈ ដែលបាន​នាំយក​ឱកាស​ការងារ​ទៅដល់​មូល​​ដ្ឋាន បន្ទាប់​ពីពួក​គាត់​បានមក​ដល់​ស្រុក​កំណើត។

អ្នកស្រី ផល សុខលី ជាពលករខ្មែរ​ដែលទើប​វិល​ត្រឡប់​ម​កពី​ប្រទេស​ថៃ មានស្រុក​កំណើត​នៅ​ខេត្ត​​បន្ទាយ​មាន​ជ័យ ទទួលបាន​ឱកាស​ការ​ងារ​ថ្មីតាម​រយៈមក​សម្ភាស​នៅវិទ្យា​ស្ថាន​ជាតិ​ពាណិ​ជ្ជសា​ស្ត្រ ក្នុង​ខណ្ឌមា​ន​ជ័យ រាជធា​នីភ្នំ​ពេញ កាល​ពីពេល​ថ្មីៗនេះ។

អ្នកស្រីបានបង្ហាញអារម្មណ៍ស​ប្បាយ​រីករាយ​យ៉ាង​ខ្លាំង បន្ទាប់​ពីទទួល​បាន​ការ​ងារ​ភ្លាមៗ ខណៈ​ដែល​អ្នក​ស្រីទើប​តែវិល​ត្រឡប់​មកពី​ប្រទេស​ថៃ។ «ខ្ញុំពិ​តជាសប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដែលទទួ​ល​បាន​​ការ​ងារ​ថ្មី ហើយ​ខ្ញុំសូម​គោរព​ថ្លែង​អំណរ​គុណដល់​រាជរ​ដ្ឋាភិ​បាល ដែលបាន​ជួយរ​ក​ការ​ងារ​ដល់​​ខ្ញុំ ក៏ដូចជា​ពលករ​ខ្មែរ​ដទៃ​ទៀត​ផង​ដែរ​»។

ពលករខ្មែរមួយរូប​ទៀតដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ក៏ទទួល​បាន​ឱកាស​ការ​ងារ​ថ្មីភ្លាម​ដែរ តាម​រយៈការ​សម្ភាស​នៅវិទ្យា​ស្ថាន​ជាតិ​ពាណិ​ជ្ជ​សា​ស្ត្រ បាន​និយាយ​ថា អ្នកស្រី​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដោយមាន​ការយក​ចិត្តទុក​ដាក់ពី​ទីភ្នាក់​ងារ​ជាតិ​មុខ​របរ និង​ការ​ងារ (NEA) នៃក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ។

អ្នកស្រីបាននិយាយ​ថា៖«ខ្ញុំសូម​អំពាវ​នាវ​ទៅដល់​ប្រជាព​ល​រដ្ឋ ជាពិសេស​ពលករ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅប្រ​ទេសថៃ​ សូមវិល​ត្រឡប់​មកធ្វើកា​រងារ​ក្នុង​ប្រទេស​កំណើតយើ​ងវិញ​ ព្រោះប​ច្ចុប្បន្ន​ប្រទេស​កម្ពុជា​យើង មិនខ្វះ​ឱកាស​ការ​ងារ​នោះ​ទេ»។

ចំណែកព​លករខ្មែរមួយ​រូបទៀត​ដែលទើប​ត្រឡប់​មកពី​ប្រទេសថៃ​ដែរ​នោះ បានលើក​ឡើង​ថា៖«ខ្ញុំសូម​អំពាវ​នាវដល់​ពលករ​ខ្មែរ​ដែល​នៅស្រុក​ថៃ មកប្រទេស​ខ្មែរយើង​មកមិន​ចេះខ្វះ​ការ​ងារ​ទេ ព្រោះរាជ​រដ្ឋាភិបាល​យើង​បាន​រៀប​ចំការ​ងារ​ល្អៗ មាន​ទីកន្លែង​ស្នាក់​នៅទៀត។ ពេល​ខ្ញុំមកដល់​ភ្លាម គឺមានកា​រងារថ្មីធ្វើភ្លា​ម ហើយថៅ​កែចិត្ត​ល្អណាស់ បានរៀបចំ​កន្លែងស្នា​ក់នៅ​ មាន​បាយ​ទឹក​ឱ្យហូប​អត់មានកា​រពិបាក​អីទេ​»៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm