មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀតសម្ពោធដាក់ដំណើរការផ្នែក​ឆ្លុះ​សរសៃ​ឈាម​បេះដូង និង​ផ្នែក​សង្រ្គោះ​បន្ទាន់​ជំងឺបេះដូង

2022/01/20 09:20:38 pm        645

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធដាក់ឲ្យដំណើរការផ្នែកឆ្លុះសរសៃឈាមបេះដូង និងផ្នែក សង្រ្គោះបន្ទាន់ជំងឺបេះដូង នៅអគារព្រះសីហនុរាជ មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង ប្រធានមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា មនី្ទរពេទ្យ​មិត្តភាពខ្មែរ-សូវៀត ​ជាមនី្ទរពេទ្យទូទៅ ​មានគ្រែអ្នកជំងឺ១០០០គ្រែ ​និង២៥ផ្នែក ដូចជា៖ ផ្នែកវះកាត់, ផ្នែកតម្រង់នោម, ផ្នែកលាងឈាម, ផ្នែកមហារីក, ផ្នែកផ្លូវចិត្ត, ផ្នែកជំងឺភ្នែក, ផ្នែកជំងឺសើស្បែក, ផ្នែករោគស្រី្ត, ផ្នែកសម្ពព, ផ្នែកប្រព័ន្ធប្រសាទ (សរសៃប្រសាទវះកាត់ និងសរសៃប្រសាទជំងឺទូទៅ), ផ្នែកមនី្ទរពិសោធន៍, ផ្នែកក្រពះពោះវៀន ​បានបំពាក់ឧបករណ៍វេជ្ជសាស្រ្តមិនចាញ់បរទេសឡើយ។ ហើយថ្ងៃនេះមនី្ទរពេទ្យដាក់ឲ្យប្រើបា្រស់ផ្នែកឆ្លុះសរសៃឈាមបេះដូង និងផ្នែក​សង្រ្គោះបន្ទាន់​ជំងឺ​បេះដូង ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ជួយសង្រ្គោះអាយុជីវិត​ប្រជាជនទាំងអស់ ដែល​មាន​បញ្ហាបេះដូង។

ទន្ទឹមគ្នានោះដែរ ឯកឧត្តម ស៊ា ហួង បានថ្លែងថា ការដាក់ដំណើរការផ្នែកឆ្លុះសរសៃឈាមបេះដូង និងផ្នែកសង្រ្គោះបន្ទាន់ជំងឺបេះដូង ​នៅមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ពិតជាមានមោទនភាព​ខ្ពស់​ណាស់ ព្រោះថា​បច្ចុប្បន្ន​តម្រូវការរបស់ប្រជាពលរដ្ឋត្រូវ​ការ​ព្យាបាល​ជំងឺបេះដូង​មាន​ការកើនឡើង។ ហើយយើងគ្រប់គ្នាក៏តែងតែឃើញថា ​ប្រជាជនមួយចំនួន​ ដែលមានលទ្ធភាពភាគច្រើន បានចេញ​ទៅ​ព្យាបាល​នៅក្រៅប្រទេស​ ដើម្បីដាក់ថ្មបេះដូង ចង្វាក់បេះដូង ​ឃើញថា​មានតែស្រុកគេទេ។ សម្រាប់ប្រទេសកម្ពុជាយើង ​គឺមាននៅមនី្ទរពេទ្យកាល់ម៉ែត ​ប៉ុន្តែមនី្ទរពេទ្យកាល់ម៉ែត មិនអាចធានា​ចំនួន​ប្រជាជន​យើងបាន​ទាំងអស់នោះទេ។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងសុខាភិបាល ​ក៏បានណែនាំដល់ប្រជាពលរដ្ឋថា វិស័យសុខាភិបាល​នាពេល​បច្ចុប្បន្ន ​យើងមានសមត្ថភាព លទ្ធភាពគ្រប់គ្រាន់ប្រហាក់ប្រហែល​ នឹងក្រៅប្រទេស ដើម្បី​ផ្តល់​សេវាជូនប្រជាជន ​ជាពិសេសជំងឺបេះដូងតែម្តង ហើយករណីស្លាប់ដោយសារជំងឺបេះ​ដូងនេះ ក៏មានច្រើនផងដែរ។

ដូច្នេះមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បើកព្យាបាល ​និងសង្រ្គោះបន្ទាន់ជំងឺបេះដូង ពេលមានបញ្ហា គឺប្រជាជនយើងអាចមកទទួល​សេវា​នៅក្នុងមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត​ ទាន់ពេលវេលា និង​មានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm