ក្រសួងអប់រំ ចាប់ផ្ដើមដឹកវិញ្ញាសាប្រឡងបាក់ឌុបទៅកាន់បណ្ដារាជធានី-ខេត្តទូទាំងប្រទេស

2025/08/25 06:52:28 pm        398

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៥ នេះ ចាប់​ផ្ដើម​ដឹក​វិញ្ញាសា​ប្រឡង​សញ្ញា​បត្រ​មធ្យមសិក្សាទុតិយភូមិ ទៅកាន់បណ្ដារាជធានី-ខេត្តទៅទាំងប្រទេស។ ការ​ដឹក​ជញ្ជូន​វិញ្ញាសា​ចេញ​ទៅតាមរាជធានី-ខេត្តនេះ ក៏មានវត្តមានមន្ត្រីអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចូល​រួម​តាម​ដានពិនិត្យដំណើរការ ដើម្បីធានាបានភាពត្រឹមត្រូវផងដែរ។

បើតាមក្រសួងអប់រំ យុវជន និងកីឡា ការដឹកជញ្ជូនវិញ្ញាសានៅថ្ងៃនេះ គឺ​ដឹក​ចេញ​ពី​វិទ្យា​ស្ថាន​ជាតិ​អប់រំ ​រាជធានីភ្នំពេញ ក្រោមការចូលរួមពិនិត្យតាមដានដោយ មន្ត្រីអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។ ​តាមការបញ្ជាក់របស់ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លើ​ក​ឡើង​ដែរ​ថា វិញ្ញាសា​ទាំងអស់ដែលដឹកចេញនៅថ្ងៃនេះ នឹងរក្សាទុកនៅតាមសាលារាជធានី- ខេត្ត​គោ​លដៅនីមួយៗ ដោយក្រសួងអប់រំ យុវជន និងកីឡា បាន​ធ្វើ​ការងារ​ទាក់​ទង​ជាមួយ​អាជ្ញាធរ​ដែន​ដីតា​មរាជធានី-ខេត្តនីមួយៗរួចហើយ។ ចំពោះវិញ្ញាសាប្រឡងបាក់ឌុប សម្រាប់​ទីតាំង​ភូមិ​សាស្ត្រស្រុកពួក ខេត្តសៀមរាប និងរក្សាទុកនៅសាលាស្រុកពួក។ ទីតាំង​ភូមិ​សាស្ត្រ​ស្រុកពួក​នេះ នឹងត្រូវរៀបចំសម្រាប់ការប្រឡងបាក់ឌុប ចំពោះបេក្ខជនដែលមកពីខេត្ត ឧត្តរមាន​ជ័យ​។

សម្រាប់​ដំណើរការប្រឡងនឹងប្រព្រឹត្តិទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី ២៨ និង ថ្ងៃទី ២៩ ខែសីហា។ ក្រោយ​ប្រឡងចប់​សន្លឹកកិច្ចការទាំងអស់ នឹងត្រូវដឹកជញ្ជូនត្រឡប់មករាជធានីភ្នំពេញវិញ ដើម្បី​ធ្វើ​ការ​កែ​។​ ដំណាក់កាលកំណែនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែសីហា រហូតដល់ថ្ងៃទី ៦ ខែ​កញ្ញា​ រីឯការបូកស្រង់ពិន្ទុ គ្រោងធ្វើនៅថ្ងៃទី៧ ខែកញ្ញា ដល់ថ្ងៃទី ១៨ ខែកញ្ញា។ ចំពោះ​ការ​ប្រកាស​ល​ទ្ធផល ក្រសួងអប់រំ យុវជន និងកីឡា កំណត់យកថ្ងៃទី ២០ ខែកញ្ញា សម្រាប់រាជធានី-ខេត្តទាំង ២៥ទូទាំងប្រទេស។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២៥នេះ មានបេក្ខជនសរុប ១៤៦ ៧២០ នាក់ ក្នុងនោះមានមានបេក្ខជនថ្នាក់សង្គមចំនួន ១០៦ ០៤២នាក់ រីឯ​សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៤០ ៦៧៨នាក់៕ អត្ថបទ៖ គឹម ហុក  

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        84
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        177
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm