ប្រធានាធិបតីស៊ីរី៖ ស៊ីរីនិងអ៊ីស្រាអែល កំពុងធ្វើឲ្យរីកចម្រើនឈានទៅរកកិច្ចព្រមព្រៀងសន្តិសុខ

2025/08/25 10:47:32 pm        340

ប្រធានាធិបតីនៃសាធារណរដ្ឋអារ៉ាប់សម្រាប់រយៈពេលអន្តរកាលលោក Ahmed al-Sharaa បាននិយាយថា គណៈប្រតិភូនៃប្រទេសស៊ីរី និងអ៊ីស្រាអែល បានធ្វើឲ្យមានការរីកចម្រើន ក្នុងអំឡុងពេលការចរចាអំពី កិច្ចព្រមព្រៀងសន្តិសុខ។

លោក al-Sharaa បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅពេលត្រូវដកស្រង់សម្តីដោយទូរទស្សន៍ស៊ីរីថា៖  «យើងបានធ្វើឲ្យមានរវឌ្ឍភាពឈានទៅរកកិច្ចព្រមព្រៀងទ្វេភាគី។ «កិច្ចព្រមព្រៀងដែលកំពុងត្រូវបានពិភាក្សា នឹងផ្អែកលើការវិលត្រឡប់ទៅរកខ្សែបន្ទាត់នៃការបែងចែករវាងកងកម្លាំងអ៊ីស្រាអែល និងស៊ីរីនៅតំបន់ Golan Heights ដែលបានបង្កើតឡើង ក្នុងឆ្នាំ ១៩៧៤»។

លោកក៏បានកត់សម្គាល់ផងដែរអំពីសារៈសំខាន់នៃសមាហរណកម្មសេដ្ឋកិច្ចរវាងបណ្តាប្រទេស នៅមជ្ឈិមបូព៌ា ដោយសង្កត់ធ្ងន់ថា៖«លោកនឹងមិនស្ទាក់ស្ទើរក្នុងការសម្រេចចិត្តណាមួយ ឬអនុម័តកិច្ចព្រមព្រៀងដែលឆ្លើយតបនឹងផលប្រយោជន៍របស់ប្រទេសស៊ីរី និងតំបន់ទេ»។

កាលពីថ្ងៃទី ២០ ខែសីហា រដ្ឋមន្ត្រីការបរទេសស៊ីរី និងជនអន្តោប្រវេសន៍លោក Asaad al-Sheibani បានជួបពិភាក្សា នៅទីក្រុងប៉ារីស ជាមួយរដ្ឋមន្ត្រីក្រសួងផែនការយុទ្ធសាស្ត្រអ៊ីស្រាអែល លោក Ron Dermer ដោយសារមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់សហរដ្ឋអាមេរិក។ ពួកគេបានពិភាក្សាអំពីវិធានការរួមគ្នា ដើម្បីកាត់បន្ថយភាពតានតឹង នៅក្នុងខេត្ត Suwayda និងពង្រឹងស្ថិរភាព នៅភាគខាងត្បូងប្រទេសស៊ីរី។ ពួកគេបានសង្កត់ធ្ងន់លើតម្រូវការក្នុងការបង្កើតយន្តការច្បាស់លាស់មួយសម្រាប់ការបន្តកិច្ចព្រមព្រៀងឆ្នាំ ១៩៧៤ ស្តីពីការដកកងកម្លាំងអ៊ីស្រាអែល និងស៊ីរី ចេញពីតំបន់ខ្ពង់រាប Golan Heights។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        45
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm