មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល លើកទឹកចិត្តដល់អ្នកធ្វើអាជីវកម្មត្រីឱ្យពង្រឹង​សមត្ថភាព​លើការ​ចិញ្ចឹម​ត្រី និងកែច្នៃ

2025/08/25 03:49:53 pm        224

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តដល់បងប្អូនអ្នកចិញ្ចឹមត្រី អ្នកប្រមូលទិញ ចែក​ចាយ និងនាំចេញ ព្រមទាំង សិប្បកម្មកែច្នៃនៅក្នុងស្រុកស្ទោង ពង្រឹងសមត្ថភាព បង្កើន​ផលិតភាព គុណភាព និងសេវាកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និង ស្ដង់ដាទីផ្សារ និង​ដើ​ម្បីបង្កើនសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសជិត។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ លើកឡើង​នៅ​ក្នុង​ការ​បំពេញ​បេសក​កម្ម​ ជំរុញវិស័យវារីវប្បកម្ម ក្នុងភូមិសាស្រ្តស្រុកស្ទោង ខេត្តកំពង់ធំ នៅចុងសប្តាហ៍​កន្លង​មក​ថា យោងតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាល ក្រោមការដឹក នាំដ៏ស្វាហាប់ ច្បាស់លាស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានផ្ដោតអាទិភាពបន្តលើកកម្ពស់ និង​បង្កើន​តម្លៃ​បន្ថែមវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាប្រភពសក្ដានុពលនៃកំណើន ក៏​ដូច​ជា​ការធ្វើពិពិធកម្ម មូលដ្ឋានកំណើនសេដ្ឋកិច្ច ដើម្បីលើកតម្កើងជីវភាពរបស់ប្រជាពលរដ្ឋ។

ក្នុង​ន័យនេះផ្អែកតាមសក្ដានុពលរបស់ខេត្តកំពង់ធំ ជាពិសេសទន្លេសាប និងស្ទឹងធំៗ ដែល​អំណោយ​ផល​ដល់ការជំរុញវារីវប្បកម្ម ក្នុងស្រុក ក្រុមការងារបាន​បន្ត​ផ្ដោត​ការ​សិក្សា​លើ​បញ្ហា​ប្រឈម និងដំណោះស្រាយ ព្រមទាំងការរៀបចំផែនការមេ ប្រព័ន្ធអេកូឡូស៊ី វារីវប្បកម្មមួយ ជា​ខ្សែ​ច្រវាក់ផលិតកម្ម ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា ចាប់ពីការផលិតពូជ ការចិញ្ចឹមការកែច្នៃ ទីផ្សារ និងការប្រកួត ប្រជែង ក្នុងគោលដៅលើកកម្ពស់សមត្ថភាពផលិតកម្មក្នុងស្រុក និង​លើក​ស្ទួយ​ការ​គាំទ្រផលិតផលក្នុងស្រុក ព្រមទាំងបង្កើនសមត្ថភាពក្នុងការនាំចេញ សំដៅបង្កើន​តម្លៃ​បន្ថែម​សេដ្ឋកិច្ច, បង្កើតឱកាសការងារ, ប្រាក់ចំណូលបន្ថែម និងធ្វើឱ្យជីវ​ភាព​ប្រជា​ពលរដ្ឋ​កាន់​តែ​ប្រសើរ ​ក៏ដូចធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចឱ្យកាន់តែរស់រវើក និងជវភាព។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តដល់បងប្អូនអ្នកចិញ្ចឹមត្រី អ្នកប្រមូលទិញ ចែកចាយ និងនាំចេញ ព្រមទាំង សិប្បកម្មកែច្នៃ ឱ្យពង្រឹងសមត្ថភាព បង្កើនផលិតភាព ដើម្បី​ឆ្លើយ​តប​ទៅនឹងតម្រូវការទីផ្សារ និងស្ដង់ដាទីផ្សារ និងត្រូវចេះសហការគ្នា ឱ្យ ក្លាយ​ទៅ​ជា​ប្រព័ន្ធ​អេកូឡូ​ស៊ីដ៏​រស់រវើក និងជាខ្សែច្រវាក់ផលិតកម្មរួមដ៏រឹងមាំ មានភាពទាក់ទាញ និងមា​ន​តម្លៃ​បន្ថែម​កាន់​តែ​ខ្ពស់ព្រមទាំង មានសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសជិតខាងទាំងបរិមាណ និង​គុណ​ភាព និងណែនាំឱ្យក្រុមការងារចុះមូលដ្ឋាន ដែលទទួលបន្ទុក តាមវិស័យក្នុងខេត្តកំពង់ធំ ជា​ពិ​សេស​ក្រុមការងារលើកកម្ពស់ជីវភាពប្រជាជន ក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និង​ទីផ្សារ​ផលិត ផលខ្មែរ សហការជាមួយអាជ្ញាធរមូលដ្ឋាន តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ធនាគារ​ជា​ដៃគូ ដើម្បីសិក្សា និងរៀបចំចងក្រងជាបណ្ដុំអ្នកផលិត សមាគម ឬជាសហគមន៍, ផ្ដល់​ការ​បណ្តុះ​បណ្ដាល​ជំនាញបច្ចេកទេស និងការគ្រប់គ្រងអាជីវកម្ម, ការផ្ដល់ហិរញ្ញប្បទាន ដែល មាន​អត្រា​ការ​ប្រាក់សមស្រប, ការជួយដោះស្រាយ​នូវ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គាំទ្រ​ចាំ​បាច់​នានា​ជា​ដើម​។​

សូម​បញ្ជាក់​ថា តាំងពីដើមរៀងមក ស្រុកស្ទោងគឺជាទីតាំងពិសេស ដែលមានការសម្គាល់ថា ជា​កន្លែង​ធ្វើ​វារីវប្បកម្មដ៏សំបូរបែប ពិសេសការ កែច្នៃត្រីធ្វើជាត្រីងៀត ដើម្បីផ្គត់ផ្គង់ ចែក​ចាយ​ក្នុង​ស្រុក​ និងបម្រើឱ្យការនាំចេញ ហើយបច្ចុប្បន្នមានគ្រួសារប្រជាពលរដ្ឋកំពុងចិញ្ចឹមត្រី ចំនួន ១១៥ គ្រួ​សារ និងមានសិប្បកម្មកែច្នៃត្រីចំនួន ៦៥ ទីតាំង៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងទេសចរណ៍កម្ពុជា និងខេត្តយូណានចុះអនុស្សរណៈចំនួន ៥ លើកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ជាមួយគ្នា
2025/08/27 09:29:03 pm        1
​ក្រសួងការពារជាតិកម្ពុជាសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុផ្ទុះគ្រាប់មីនបណ្តាលឱ្យកងទ័ពថៃរងរបួស ខណៈកម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ
2025/08/27 08:46:25 pm        1
​​រដ្ឋមន្រ្តីសុខាភិបាល «អាកាសយានដ្ឋានអន្តរជាតិតេជោ ក្លាយជាច្រកព្រំដែនអាកាសរបស់ជាតិ យ៉ាងទូលំទូលាយជាមួយពិភពលោក ខណៈសុខាភិបាលផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើសុវត្ថិភាពផ្នែកសុខភាព សម្រាប់ផ្តល់ជូនអ្នកដំណើរគ្រប់ៗគ្នា»
2025/08/27 08:19:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងទេសចរណ៍កម្ពុជា និងខេត្តយូណានចុះអនុស្សរណៈចំនួន ៥ លើកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ជាមួយគ្នា

2025/08/27 09:29:03 pm
​​ក្រសួងការពារជាតិកម្ពុជាសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុផ្ទុះគ្រាប់មីនបណ្តាលឱ្យកងទ័ពថៃរងរបួស ខណៈកម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ
2025/08/27 08:46:25 pm
​គ្រោះថ្នាក់រថយន្តក្រុងដឹកអ្នកដំណើរ នៅអាហ្វហ្គានីស្ថាន បណ្ដាលឲ្យមនុស្ស ២៥នាក់ស្លាប់
2025/08/27 08:29:51 pm
​​​រដ្ឋមន្រ្តីសុខាភិបាល «អាកាសយានដ្ឋានអន្តរជាតិតេជោ ក្លាយជាច្រកព្រំដែនអាកាសរបស់ជាតិ យ៉ាងទូលំទូលាយជាមួយពិភពលោក ខណៈសុខាភិបាលផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើសុវត្ថិភាពផ្នែកសុខភាព សម្រាប់ផ្តល់ជូនអ្នកដំណើរគ្រប់ៗគ្នា»
2025/08/27 08:19:22 pm
​ឯកឧត្តមគង់ សុភី លើកឡើងថា សិក្ខាសាលាស្តីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ នៅខេត្តសៀមរាបសម្រេចបានសមិទ្ធផលធំៗចំនួន ៥
2025/08/27 08:13:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/26 05:07:17 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/22 10:30:45 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/26 05:57:21 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am