ក្រសួងសុខាភិបាលកម្ពុជា និងKOICA រួមគ្នាពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល ដើម្បីប្រសិទ្ធិភាពសេវាសុខាភិបាលនាពេលអនាគត

2025/08/25 10:55:48 pm        554

ភ្នំពេញ ៖ ក្រសួងសុខាភិបាល សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)កម្ពុជា បានរៀបចំវេទិកាចែករំលែកចំណេះដឹងស្តីពីការបង្ការ និងត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់ (IPC) នៅមន្ទីរពេទ្យព្រះអង្គឌួង។

វេទិកានេះជាថ្ងៃបើកនៃកម្មវិធី "វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការបង្ការ និងត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់" រយៈពេលប្រាំថ្ងៃ ដែលជាគោលការណ៍ដ៏សំខាន់មួយរបស់រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ រយៈពេលយូរដើម្បីពង្រឹងសេវាសុខាភិបាលជាតិតាមរយៈ KOICA។ វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី CHOI Moon Jung ប្រធានតំណាងប្រទេសនៃការិយាល័យ KOICA ប្រចាំកម្ពុជា និងឯកឧត្តមវេជ្ជបណ្ឌិត លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង និងមន្ត្រីមកពី ក្រសួងសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្តសរុបប្រមាណ១០០នាក់, នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ។

លោកស្រី CHOI Moon Jung បានលើកឡើងពីសារៈសំខាន់នៃកម្មវិធីថា តាងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ KOICA មានកិត្តិយសក្នុងការ សហការជាមួយក្រសួងសុខាភិបាល ដើម្បីជំរុញការបង្ការ និងត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់នៅកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះលើសពីវគ្គបណ្តុះបណ្តាលទូទៅ ដែលជាបេសកកម្មដ៏សំខាន់មួយក្នុងការពង្រឹងស្តង់ដារថែទាំសុខភាព។ តាមរយៈការបណ្តុះបណ្តាល និងគោលនយោបាយស្របតាមបរិបទរបស់កម្ពុជា KOICA ប្តេជ្ញាក្នុងការរួមចំណែកអភិវឌ្ឍន៍សុខុមាលភាពរបស់ប្រជាជនកម្ពុជា។ ចំនុចសំខាន់នៃកម្មវិធីនេះគឺការចែករំលែកបទពិសោធន៍របស់សិក្ខាកាមសុខាភិបាលដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល IPC កាលពីឆ្នាំមុននៅប្រទេសកូរ៉េតាមរយៈការិយាល័យ KOICA។ វេទិការការពិភាក្សា និងបទបង្ហាញរបស់ពួកគាត់បានផ្តល់ ការយល់ដឹង និងមេរៀនជាក់ស្តែងសម្រាប់អ្នកចូលរួមវគ្គបណ្តុះបណ្តាលនៅឆ្នាំនេះ។ កម្មវិធីប្រជុំបានបង្ហាញប្រធានបទជាច្រើន រួមទាំងសមិទ្ធិផល IPC ថ្មីៗនេះ និងផែនការសកម្មភាពនាពេលអនាគត ការអនុវត្តជាក់ស្តែងនៃការបង្ការការឆ្លងមេរោគនៅកម្រិតមន្ទីរពេទ្យ និងការអនុវត្តវិធានការណ៍ IPC កម្រិតខ្ពស់នៅមន្ទីរពេទ្យខេត្ត។ ទាំងនេះត្រូវបានបង្ហាញដោយលោកស្រី អៀ ដារ៉ាវី មកពីក្រសួងសុខាភិបាល រួមជាមួយនឹងតំណាងមន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យបង្អែកកំពង់ឆ្នាំង។

នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា បានថ្លែងថា ព្រឹតិ្តការណ៍នេះ គឺជាជំហានដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់យើងដើម្បីបង្កើននូវសមត្ថភាពនៃការការបង្ការ ការត្រួតពិនិត្យចម្លងរោគនៅកម្ពុជា។ នៅក្នុងការអនុវត្តក្នុងរយៈពេល០១ឆ្នាំកន្លងមកនេះ បានបង្ហាញយ៉ាងច្បាស់អំពី IPC ដែលក្នុងនោះយើងឃើញថា IPC វាមិនមែនគ្រាន់តែជាបញ្ហាបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាជាបញ្ហាដែលទាក់ទងទៅនឹងសុវតិ្ថភាពរបស់អ្នកជំងឺ គុណភាពរបស់សេវាសុខាភិបាល និងសន្តិសុខសុខាភិបាលជាតិ។ 

ជាចុងក្រោយឯកឧត្តមសាស្រ្តាចារ្យ បានបញ្ជាក់ទៀតថា នាពេលអនាគតគោលបំណងរបស់យើង គឺការយកបទពិសោធន៍ដែលបានសិក្សាក្នុងរយៈពេល០១ឆ្នាំកន្លងមកនេះ យកមកអភិវឌ្ឍនូវយុទ្ធសាស្រ្តក្នុងការបណ្តុះបណ្តាលបន្ត និងកំណត់ទិសដៅគោលនយោបាយដែលសមស្របទៅនឹងបរិបទសុខាភិបាលរបស់កម្ពុជាយើង ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល ការពារអ្នកជំងឺ គាំទ្រដល់បុគ្គលិកសុខាភិបាល៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm