ក្រសួងសេដ្ឋកិច្ចវាយតម្លៃកំណើនសេដ្ឋកិច្ចគិតត្រឹមពាក់កណ្តាលឆ្នាំនេះមានអត្រាត្រឹម ៥%

2025/08/25 04:01:25 pm        250

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វាយតម្លៃសេដ្ឋកិច្ចកម្ពុជា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥នេះ បានថមថយមកនៅត្រឹមអត្រា ៥%, ដោយសារផលប៉ះពាល់នៃការបិទខ្ទប់ព្រំដែនគោក បាន​បង្អាក់​សកម្មភាព​ផលិតកម្ម ដែលពឹងផ្អែកលើការដឹកជញ្ជូនវត្ថុធាតុដើម ការនាំចេញ និង​រំហូរ​ទេសចរ​ផង​ដែរ។

យោងតាមរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តឆមាសទី១ និង​ការ​វាយ​តម្លៃ​លើ​ការ​អនុវត្ត​ច្បាប់​ ស្តីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​​ពី​ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅក្នុងឆមាសទី១ និងការវាយតម្លៃ សម្រាប់ឆ្នាំ២០២៥ ក្នុង​នោះ​មុន​ពេលការដាក់ពន្ធគយបដិកា និងការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ, សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បា​​នប៉ាន់ស្មាន ថា នឹងមានកំណើនក្នុងអត្រាប្រមាណ ៦,៣% ដោយសារការបន្តចលនការរឹងមាំ នៃ​វិស័យបម្រើដល់ការនាំចេញ មានវិស័យកម្មន្ត សាលកាត់ដេរ និងមិនមែនកាត់ដេរ, វិស័យ​ទេសចរណ៍​នៅបន្តនិន្នាការកើនឡើង, និងវិស័យកសិកម្មក៏នៅបន្តរក្សាបានស្ថិរភាព នៃ កំណើន។ យ៉ាងណាមិញក្នុងអំឡុងខែមេសា ឆ្នាំ២០២៥ កន្លងទៅ, ការវាយតម្លៃស្ថានភាពសេដ្ឋកិច្ច ក្នុង​ក្រប​ខ័ណ្ឌ​ហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យមឆ្នាំ២០២៦-២០២៨ បានរំពឹងថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ២០២៥ នឹងថមថយមកក្នុងរង្វង់ ៥,២% ដោយសារ ការរំពឹងទុក​បច្ច័យ​អវិជ្ជមាន នៃ​ការអនុវត្តពន្ធគយបដិកា មកលើវិស័យបម្រើការនាំចេញ។

មកដល់​ពាក់កណ្ដាលឆ្នាំនេះ, ស្ថានការណ៍បានប្រែប្រួលក្នុងទិសដៅអវិជ្ជមានជាងការរំពឹងទុក ដែល​រួមមាន ការអនុវត្តពន្ធគយ បដិការក្នុងអត្រា ៣៦% និងការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ ដែល​អាចនឹងបន្តអូសបន្លាយរហូតដល់ដំណាច់ឆ្នាំ។ ក្រោមមូលដ្ឋាន សម្មតិកម្ម និងសូច​នាករ​ម៉ាក្រូ​សេ​ដ្ឋកិច្ច គិតត្រឹម ៦ ខែ ដើមឆ្នាំ២០២៥ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងបន្ត​ថម​ថយ​មក​ត្រឹម​អត្រា​ត្រឹម​តែ ៥,០%, ដោយសារផលប៉ះពាល់នៃការបិទខ្ទប់ព្រំដែនគោក បានបង្អាក់​សកម្មភាព​ផលិត​កម្ម ដែលពឹងផ្អែកលើការដឹកជញ្ជូនវត្ថុធាតុដើម និងការនាំចេញ ព្រមទាំងរំហូរទេសចរ ជា​ពិសេស​ទេសចរអន្តរជាតិ ដែលឆ្លងកាត់ច្រកព្រំដែនគោក និងមួយផ្នែកទៀត, ដោយសារការ អនុវត្ត​ពន្ធគយបដិការក្នុងអត្រា ៣៦% ដែលត្រូវបានកំណត់ថា នឹងចាប់អនុវត្តពីខែសីហា ឆ្នាំ​២០២៥តទៅ ដែលនឹងមានផលជះជា អវិជ្ជមានដល់ការបញ្ជាទិញពីទីផ្សារសហរដ្ឋអាម៉េរិក ក្នុង​ត្រីមាស​ទី៤ ឆ្នាំ២០២៥។

ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា លើកឡើងថា ជុំវិញសេដ្ឋកិច្ចកម្ពុជានេះ ទោះ​បីកម្ពុជាបានប៉ះពាល់ ព្រំដែនគោក ក៏កម្ពុជានៅមានសហរដ្ឋអាមេរិកជួយគាំទ្រផងដែរ ទោះ​បី​កន្លង​មកមានការបង្អាក់បន្ទិច ដោយការកំណត់អត្រាពន្ធបដិកា របស់សហរដ្ឋអាម៉េរិកខ្លះៗ ក៏​មិន​មែន​ជាឧបសគ្គធំសម្រាប់កម្ពុជានោះទេ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២០ នៅពេល​សហរដ្ឋ​អាម៉េរិកដ​ក GSP ការនាំចេញរបស់កម្ពុជារឹងតែបន្តកើនឡើង ជួយជ្រោមជ្រែង​ដល់​ការ​នាំ​ចេញ​របស់​កម្ពុជា​កាន់តែខ្លាំង ជាក់ស្តែងមកដល់ពេលនេះ ទោះកម្ពុជាជួបបញ្ហាខ្លះៗ តែបើក្រឡេក​មើល​ការ​វិនិយោគឃើញថា កម្ពុជាបានបន្តស្រូបយកការវិនិយោគកាន់តែខ្លាំង ដែលលទ្ធផល ទាំ​ង​នេះ ​នឹងអាចជួយគាំទ្រដល់ការនាំចេញទំនិញរបស់កម្ពុជាក្នុងរយៈពេលខ្លីខាងមុខ។

ជុំវិញវិធានការផ្នែកម៉ាក្រូសេដ្ឋកិច្ចនេះ ជាទិសដៅយុទ្ធសាស្ត្រ និងគោលនយោបាយអាទិភាព, រាជ​រដ្ឋាភិបាលនៅតែបន្តប្រកាន់ខ្ជាប់នូវ អភិក្រមចំនួន២នោះគឺ៖ (១). វិធានការ​គោល​នយោបាយ​ឆ្លើយតប​ទៅ​នឹងបញ្ហាបន្ទាន់ចំពោះមុខ និងក្នុងរយៈពេលខ្លី ដោយផ្តោតលើ ការរក្សាស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការធានាលំនឹងជីវភាពរបស់ប្រជាជន; និង (២). ទិសដៅវិធាន​ការ​គោល​នយោបាយ​ រយៈពេលមធ្យម និងវែងខាងមុខ ដែលនឹងផ្តោតលើការ​ដោះ​ស្រាយ​បញ្ហា​ជា​រចនា​សម្ព័ន្ធ ក្នុងការជំរុញការធ្វើពិពិធកម្ម ការលើកកម្ពស់ ភាពប្រកួតប្រជែង និងការកសាង​ភាព​ធន់​សម្រាប់​សង្គម-សេដ្ឋកិច្ចកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ក្រសួងទេសចរណ៍កម្ពុជា និងខេត្តយូណានចុះអនុស្សរណៈចំនួន ៥ លើកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ជាមួយគ្នា
2025/08/27 09:29:03 pm        1
​ក្រសួងការពារជាតិកម្ពុជាសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុផ្ទុះគ្រាប់មីនបណ្តាលឱ្យកងទ័ពថៃរងរបួស ខណៈកម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ
2025/08/27 08:46:25 pm        1
​​រដ្ឋមន្រ្តីសុខាភិបាល «អាកាសយានដ្ឋានអន្តរជាតិតេជោ ក្លាយជាច្រកព្រំដែនអាកាសរបស់ជាតិ យ៉ាងទូលំទូលាយជាមួយពិភពលោក ខណៈសុខាភិបាលផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើសុវត្ថិភាពផ្នែកសុខភាព សម្រាប់ផ្តល់ជូនអ្នកដំណើរគ្រប់ៗគ្នា»
2025/08/27 08:19:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងទេសចរណ៍កម្ពុជា និងខេត្តយូណានចុះអនុស្សរណៈចំនួន ៥ លើកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ជាមួយគ្នា

2025/08/27 09:29:03 pm
​​ក្រសួងការពារជាតិកម្ពុជាសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុផ្ទុះគ្រាប់មីនបណ្តាលឱ្យកងទ័ពថៃរងរបួស ខណៈកម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ
2025/08/27 08:46:25 pm
​គ្រោះថ្នាក់រថយន្តក្រុងដឹកអ្នកដំណើរ នៅអាហ្វហ្គានីស្ថាន បណ្ដាលឲ្យមនុស្ស ២៥នាក់ស្លាប់
2025/08/27 08:29:51 pm
​​​រដ្ឋមន្រ្តីសុខាភិបាល «អាកាសយានដ្ឋានអន្តរជាតិតេជោ ក្លាយជាច្រកព្រំដែនអាកាសរបស់ជាតិ យ៉ាងទូលំទូលាយជាមួយពិភពលោក ខណៈសុខាភិបាលផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើសុវត្ថិភាពផ្នែកសុខភាព សម្រាប់ផ្តល់ជូនអ្នកដំណើរគ្រប់ៗគ្នា»
2025/08/27 08:19:22 pm
​ឯកឧត្តមគង់ សុភី លើកឡើងថា សិក្ខាសាលាស្តីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ នៅខេត្តសៀមរាបសម្រេចបានសមិទ្ធផលធំៗចំនួន ៥
2025/08/27 08:13:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/26 05:07:17 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/22 10:30:45 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/26 05:57:21 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am