អាមេរិក ស្តារទំនាក់ទំនងជាមួយក្រុមមេដឹកនាំយោធា នៅអាហ្វ្រិកខាងលិចឡើងវិញ

2025/08/25 11:05:04 pm        52

ក្រុមអ្នកជំនាញនិយាយថា ក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ (Donald Trump) សហរដ្ឋអាមេរិក កំពុងស្តារទំនាក់ទំនងឡើងវិញ ជាមួយក្រុមមេដឹកនាំយោធានៅអាហ្រ្វិកខាងលិច ដោយឈរលើមូលដ្ឋានគាំទ្រគ្នាទៅវិញទៅមក ដោយបានផ្តល់ជំនួយក្នុងការប្រយុទ្ធ ជាមួយក្រុមសកម្មប្រយុទ្ធ ដើម្បីធនធានរ៉ែ ក្នុងតំបន់Sahel។

ខណៈពេលដែលលោក ចូ បៃដិន ( Joe Biden) កាន់តំណែង សហរដ្ឋអាមេរិក បានផ្អាកជំនួយផ្នែកអភិវឌ្ឍន៍ និងយោធាភាគច្រើន ដែលលោក បានបញ្ជូនទៅកាន់ប្រទេសប៊ួគីណាហ្វាសូ ម៉ាលី និងនីហ្សេ បន្ទាប់ពីមានរដ្ឋប្រហារ ដែលនាំឲ្យរដ្ឋាភិបាលយោធាឡើងកាន់អំណាច នៅក្នុងប្រទេសទាំងបី ដែលមានភាពវឹកវរ នៅចន្លោះឆ្នាំ ២០២០ និង ២០២៣។

ការវិលត្រឡប់របស់លោក ត្រាំ មកកាន់តំណែងសេតវិមានវិញ បានជំរុញសហរដ្ឋអាមេរិកពង្រឹងជំហរនោះ ដែលជាផ្នែកមួយនៃការជំរុញដ៏ទូលំទូលាយ នៅក្នុងគោលនយោបាយការបរទេសអាហ្វ្រិករបស់ទីក្រុង   វ៉ាស៊ីនតោន និងកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីទប់ទល់ឥទ្ធិពលរបស់រុស្ស៊ី និងចិន នៅលើទ្វីបនេះ។

លោក Troy Fitrell មន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសទទួលបន្ទុកកិច្ចការអាហ្វ្រិក បានថ្លែងប្រាប់កិច្ចប្រជុំមួយ នៅទីក្រុង Abidjan ប្រទេសកូតឌីវ័រ កាលពីខែឧសភាថា៖«ពាណិជ្ជកម្ម មិនមែនជំនួយទេ ឥឡូវនេះ គឺពិតជាគោលនយោបាយរបស់យើងសម្រាប់ទ្វីបអាហ្រ្វិក»។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ឥស្សរជនជាន់ខ្ពស់អាមេរិកមួយចំនួនទៀត បានទៅបំពេញទស្សនកិច្ច ទៅកាន់រដ្ឋធានីនៃប្រទេសប៊ួគីណាហ្វាសូ ម៉ាលី និងនីហ្សេ ដែលសុទ្ធតែបានតស៊ូ ដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា ( Al-Qaeda) ឬក្រុមដេស ( Daesh) អស់រយៈពេលជាងមួយទសវត្សរ៍មកហើយនោះ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        222
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        263
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm