លោកខាងលិចមិនបានថ្កោលទោសសកម្មភាពរបស់អ៊ីស្រាអែលនៅហ្កាហ្សាទេ ទោះបីមានការបារម្ភចំពោះសិទ្ធិមនុស្សក៏ដោយ

2025/08/25 11:06:52 pm        53

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅទីក្រុងមូស្គូ លោក Kazem Jalali បាននិយាយថា ប្រទេសលោកខាងលិច ដែលតែងតែនិយាយអំពីសិទ្ធិមនុស្ស មិនបានថ្កោលទោសអ៊ីស្រាអែលចំពោះ «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»ដែលប្រទេសនេះ កំពុងប្រព្រឹត្តនៅតំបន់ហ្កាហ្សាស្ទ្រីបនោះទេ។

អ្នកការទូតរូបនេះ បានលើកឡើងថា៖«យើងដឹងថា អ៊ីស្រាអែលមិនអាចធ្វើសង្រ្គាមដោយខ្លួនឯងបានទេ។ ប្រទេសនេះ កំពុងត្រូវបានជួយដោយមហាអំណាចផ្សេងទៀត។ នេះគឺជាសង្គ្រាមតំណាង»។ លោក Jalali បាននិយាយថា៖«អ៊ីស្រាអែលកំពុងប្រយុទ្ធនៅក្នុងតំបន់នេះ ក្នុងនាមលោកខាងលិច ដែលជាមូលហេតុ ដែលពួកគេមិនអើពើ និងមិនថ្កោលទោសឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ពួកគេតែងតែនិយាយអំពីសិទ្ធិមនុស្ស ប៉ុន្តែមិនមានឧទាហរណ៍ជាក់ស្តែងណាមួយនៃការរំលោភរបស់ពួកគេ ជាងអ្វីដែលកំពុងកើតឡើង នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបនោះទេ»។ 

យោងតាមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ អ៊ីស្រាអែលកំពុងធ្វើសង្គ្រាមនៅតំបន់ហ្កាហ្សា «ប្រឆាំងនឹងប្រជាជនស្លូតត្រង់គ្មានទីពឹង»។ អ្នកការទូតរូបនេះ បានចង្អុលបង្ហាញថា៖«អ៊ីរ៉ង់មិនមែនជាតំបន់ហ្កាហ្សាទេ» ហើយថារបាយការណ៍នៃការរៀបចំដែលអាចកើតមានរបស់អ៊ីស្រាអែលសម្រាប់ប្រតិបត្តិការថ្មីប្រឆាំងនឹងអ៊ីរ៉ង់ គឺ    «គ្រាន់តែជាការសន្មត់ដោយផ្អែកលើប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ» ។

ស្របពេលជាមួយគ្នានេះ លោក Jalali បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ប្រឆាំងសង្គ្រាម ប៉ុន្តែបានត្រៀមលក្ខណៈដើម្បីឆ្លើយតប ក្នុងករណីមានការវាយប្រហារណាមួយ។ លោកបាននិយាយថា៖«រឿងដដែលនេះ បានកើតឡើង ក្នុងអំឡុងពេលសង្រ្គាមរយៈពេល ១២ថ្ងៃ។ ប្រសិនបើអ៊ីស្រាអែល មិនទទួលបានការខូចខាត  ធ្ងន់ធ្ងរទេ ពួកគេនឹងមិនស្នើសុំបទឈប់បាញ់នោះទេ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        69
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        101
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        89

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm