ឯកឧត្តមបណ្ឌិត សោម រតនា៖ ដើម្បីធានាតម្លាភាព និងសុក្រឹត្យភាពនៃការប្រឡង គឺទាមទារ​ឱ្យ​មាន​ការ​សហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់

2025/08/25 11:08:37 pm        437

នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ប្រធាន​គណៈ​មេ​ប្រយោគ និងអប្បមាទទូទាំងប្រទេស ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត សោម រតនា បាន​ដឹក​ជញ្ជូន​វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកប្រគល់​មណ្ឌល​ប្រឡង​ខេត្ត​សៀម​រាប​ដោយសុវត្ថិភាព ជាមួយនឹងការធានាបាននូវភាពសម្ងាត់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង​កីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តសៀមរាប បាន​ចូល​ជួប​សម្ដែង​ការ​គួរ​សម​ជាមួយថ្នាក់ដឹកនាំខេត្ត ក៏ដូចជា​បាន​ពាំនាំ​ប្រសាសន៍​ថ្លែង​អំណរ​គុណ​របស់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា ជូន​ដល់ថ្នាក់ដឹកនាំខេត្ត ដែលបានបន្តចូលរួមយ៉ាងសស្រាក់សស្រាំងនៅក្នុងការងារ​ធានា​ដំណើរកា​រ​ប្រឡង​នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ឱ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ព្រមទាំងតម្លាភាព។

ឯកឧត្តម សោម រតនា ក៏បានគូសបញ្ជាក់ផងដែរថា ដំណើរការប្រឡងឆ្នាំនេះ មាន​លក្ខណៈ​ពិសេស​ជាង​ឆ្នាំកន្លងទៅ ដោយក្រសួងបាន​រៀបចំ​ការ​ប្រឡង​ដោយ​បែង​ចែក​បេក្ខជន​ទៅ​តាម​តំបន់ និងផ្ដល់អាទិភាពពិសេស ជាក់ស្ដែងដូចជាមណ្ឌលប្រឡងនៅខេត្តព្រះវិហារ និងខេត្ត​ឧត្តរមាន​ជ័យ ជាតំបន់ដែលរងនូវផលប៉ះពាល់ពីសង្គ្រាមឈ្លានពានកាលពីពេលថ្មីៗនេះ ដូច្នេះ​ក្រសួងបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ទាំងការស្នាក់នៅ ការហូបចុក ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ប្អូន​ៗ និងធ្វើយ៉ាងណាដើម្បីឱ្យការប្រឡងអាចប្រព្រឹត្តទៅបានដោយរលូន បើទោះបីជា​មាន​យើង​កំពុង​មានបញ្ហាប៉ះទង្គិចគ្នាជាមួយប្រទេសជិតខាងក៏ដោយ។ យ៉ាងណាមិញ ឯកឧត្តម​បណ្ឌិត បានបន្ថែមថា ដើម្បីធានាបាននូវតម្លាភាព និងសុក្រឹត្យភាពនៃការប្រឡង គឺទា​ម​ទារ​ឱ្យ​មាន​ការ​ចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ជាការឆ្លើយតប លោកជំទាវ ម៉ននី រង្សី អភិបាលរង​នៃ​គណៈអភិបាល​ខេត្ត​សៀមរាប​បាន​មាន​ប្រសាសន៍​ថា ឯកឧត្តមអភិបាលខេត្តសៀមរាប ព្រមទាំងអាជ្ញាធរមូលដ្ឋានខេត្ត សូមទទួល​ស្វាគមន៍​យ៉ាងកក់ក្ដៅចំពោះប្រតិភូក្រសួងអប់រំនៅក្នុងជំនួបនាឱកាសនេះ។ លោកជំទាវ បាន​លើកឡើងថា នេះជា​មោទនភាព​ដែល​ខេត្ត​សៀមរាប​បាន​ចូលរួម​ចំណែក​នៅក្នុង​យន្ត​ការ​ធានា​ប្រសិទ្ធិ​ភាពនៃការប្រឡងនាពេលកន្លងមក ជាមួយគ្នានេះ លោកជំទាវបាន​វាយ​តម្លៃ​ខ្ពស់​ចំពោះកិ​ច្ច​សហ​ប្រតិបត្តិការរវាងមន្ត្រីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ដែលបានអញ្ជើញ​ចុះ​មក​ត្រួតពិ​និត្យដំណើរការប្រឡង រួមទាំងភាគីពាក់ព័ន្ធ​ដែល​បាន​ផ្ដល់​ការ​សហការ​សម្រប​សម្រួល​ក្នុង​ការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជារៀងរាល់ឆ្នាំ និងក្នុងឆ្នាំ២០២៥នេះផងដែរ។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ បេក្ខ​ជន​ថ្នាក់​វិទ្យា​សាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មាន​ចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់។ ដោយឡែក បេក្ខជនត្រូវបានរៀបចំចំនួន ២៥​នាក់ ក្នុងមួយបន្ទប់ទៅតាមមណ្ឌលសំណេរនីមួយៗតាមរាជធានី-ខេត្ត លើក​លែង​តែ​បន្ទប់​ចុង​ក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ មណ្ឌលសំណេរ​មាន​ចំនួន​សរុប ២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧២ មណ្ឌល ត្រូវ​ជា ១ ៦៥៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់​ ក្នុងនោះសម្រាប់ខេត្តសៀមរាប គឺមានមណ្ឌលប្រឡងសរុបចំនួន ១៦មណ្ឌល ដែលថ្នាក់​វិទ្យា​សាស្ត្រ​សង្គមមាន១១ និងថ្នាក់វិទ្យាសាស្ត្រពិតមានចំនួន ៥ មណ្ឌល៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm