តម្លៃប្រេងឡើងបន្តិច បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែនត្រូវចំទីតាំងថាមពលរុស្ស៊ី

2025/08/25 11:33:03 pm        45

តម្លៃប្រេងបានឡើងខ្ពស់បន្តិច នៅថ្ងៃចន្ទ (ទី២៥ ខែសីហា) នេះ បន្ទាប់ពីប្រទេសអ៊ុយក្រែនបានបង្កើនការវាយប្រហារលើរុស្ស៊ី ដោយធ្វើឲ្យមានក្តីបារម្ភខ្លាំងឡើងៗ ដែលថា ការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី អាចត្រូវបានរំខាន ខណៈពេលដែលការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក បានជួយជំរុញដល់ទស្សនវិស័យ សម្រាប់កំណើនពិភពលោក និងតម្រូវការប្រេងឥន្ធនៈ។

តម្លៃហ៊ុនប្រេងឆៅម៉ាក Brent បានឡើង ៣សេន ឬ ០,០៤ភាគរយ ដោយឡើងដល់ ៦៧,៧៦ដុល្លារ ក្នុងមួយបារ៉ែល នៅម៉ោង ៣:៤២នាទី (ម៉ោងសកល) ហើយហ៊ុនប្រេងឆៅ West Texas Intermediate (WTI) បានហក់ឡើង ៧សេន ឬ ០,១១ភាគរយ ពោលគឺមួយបារ៉ែល មានតម្លៃ ៦៣,៧៣ដុល្លារ។

ក្រុមមន្ត្រីរុស្ស៊ី បានប្រាប់ឲ្យដឹងថា អ៊ុយក្រែនបានបើកការវាយប្រហារដោយយានដ្រូនលើប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ដែលបាននាំឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនូវសមត្ថភាពរបស់រ៉េអាក់ទ័រ នៅរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតមួយរបស់រុស្ស៊ី និងបានបង្កឲ្យមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅឯស្ថានីយនាំចេញប្រេងឥន្ធនៈ Ust-Luga។

បន្ថែមពីលើនេះ អភិបាលតំបន់ស្តីទី បានប្រាប់ថា អគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេង Novoshakhtinsk របស់រុស្ស៊ី ដែលបង្កឡើងដោយការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន បានកំពុងឆាបឆេះមិនទាន់រលត់នៅឡើយទេ ដែលជាថ្ងៃទី៤ ហើយ កាលពីថ្ងៃអាទិត្យ។ រោងចក្រចម្រាញ់ប្រេងនេះ លក់ឥន្ធនៈជាចម្បង សម្រាប់ការនាំចេញ និងមានសមត្ថភាពផលិតប្រេងប្រចាំឆ្នាំ ៥លានតោន ឬប្រហែល ១០០.០០០បារ៉ែល ក្នុងមួយថ្ងៃ។

លោក Tony Sycamore អ្នកវិភាគទីផ្សាររបស់ក្រុមហ៊ុន IG បាននិយាយថា៖ «ដោយសារអ៊ុយក្រែនកំពុងជោគជ័យ ក្នុងការការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ី ហានិភ័យ សម្រាប់តម្លៃប្រេងឆៅ កំពុងផ្លាស់ប្ដូរទៅរកនិន្នការឡើងខ្ពស់»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        204
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        244
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm