លោក Vance បង្ហាញមោទនភាពថា «ការទូតដ៏ខ្លាំងក្លា» របស់លោក Trump នឹងបញ្ចប់សង្គ្រាមអ៊ុយក្រែន

2025/08/25 11:36:17 pm        61

អនុប្រធានាធិបតីអមេរិក លោក JD Vance បានពោលសរសើរ «ការទូតដ៏សកម្មខ្លាំងក្លា» របស់លោក Donald Trump ជាមួយរុស្ស៊ី ហើយបានទទូចថា រដ្ឋបាលអាមេរិក នឹងនាំសង្រ្គាមរយៈពេល ៣ឆ្នាំ រវាងអ៊ុយក្រែន និងរុស្ស៊ីឲ្យឈានដល់ទីបញ្ចប់។

ប៉ុន្តែខណៈដែលការលើកឡើងរបស់លោកត្រូវបានចាក់ផ្សាយនៅលើកម្មវិធី Meet the Press របស់ប្រព័ន្ធផ្សព្វផ្សាយ NBC កាលពីថ្ងៃអាទិត្យ (ទី២៤ ខែសីហា) អ្នកការទូតជាន់ខ្ពស់របស់រុស្ស៊ីកំពុងធ្វើឲ្យការរំពឹងទុកនោះមើលទៅទំនងមិនកើតឡើងឡើយ ខណៈដែលមិនសូវជាឃើញមានវឌ្ឍនភាពដែលត្រូវបានធ្វើឡើង រវាងលោក Donald Trump លោក Vladimir Putin លោក Volodymyr Zelensky និងបណ្ដាមេដឹកនាំអឺរ៉ុបមួយចំនួន នៅក្នុងកិច្ចប្រជុំយ៉ាងលឿនរហ័សជាបន្តបន្ទាប់ ក្នុងរយៈពេល ២សប្តាហ៍កន្លងមកនេះ។ 

លោក Vance បានប្រាប់ពិធីការនី Kristen Welker នៅក្នុងបទសម្ភាសន៍ថតទុកមុនថា ភាគីទាំង ២ បានបង្ហាញពីការបើកចំហរបស់ពួកគេ ក្នុងការទទួលយក «សម្បទានសំខាន់ៗ» ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ហើយបាននិយាយថា លោកប្រធានាធិបតីបើកចំហ ចំពោះការបង្កើនសម្ពាធ ប្រសិនបើភាគីម្ខាងៗត្រូវបានមើលឃើញថា ជាឧបសគ្គដល់ដំណើរការសន្តិភាព។ 

លោក Vance បាននិយាយថា៖ «នេះគឺជាការទូតដ៏សកម្មខ្លាំងក្លាដែលនឹងនាំឲ្យសង្គ្រាមនេះឈានដល់ទីបញ្ចប់។ ពេលខ្លះយើងមានអារម្មណ៍ថា យើងមាននូវវឌ្ឍនភាពដ៏អស្ចារ្យជាមួយរុស្ស៊ី ហើយពេលខ្លះដូចដែលប្រធានាធិបតី បាននិយាយអ៊ីចឹង លោកមានការខកចិត្តយ៉ាងខ្លាំង ចំពោះរុស្ស៊ី។ យើងនឹងបន្តធ្វើអ្វីដែលយើងត្រូវធ្វើ ដើម្បីនាំឲ្យបញ្ហាញនេះឈានដល់ទីបញ្ចប់»។ 

លោកបានបន្ថែមថា មេដឹកនាំរុស្ស៊ី លោក Vladimir Putin «បានធ្វើសម្បទានយ៉ាងធំដល់លោកប្រធានាធិបតី Trump ជាលើកដំបូង ក្នុងរយៈពេល ៣ឆ្នាំកន្លះនៃជម្លោះនេះ» ក្នុងអំឡុងពេលមានជំនួបកំពូលរបស់លោកជាមួយលោក Trump កាលពីថ្ងៃទី១៥ ខែសីហា នៅទីក្រុង Anchorage រដ្ឋ Alaska។ 

យ៉ាងណាក្ដី លោក Vance មិនអាចប្រាប់ឲ្យបានជាក់លាក់នូវវឌ្ឍនភាពដែលរដ្ឋបាលរបស់លោក Trump កំពុងតែដំណើរការនោះទេ ខណៈដែលមន្ត្រីរុស្ស៊ី និងសហរដ្ឋអាមេរិក បានផ្តល់ការបកស្រាយផ្សេងៗគ្នា អំពីអ្វីដែលបានព្រមព្រៀង នៅឯកិច្ចប្រជុំកំពូល ក្នុងរដ្ឋ Alaska។ 

ប៉ុន្តែសម្បទានទាំង២ ដែលមន្ត្រីអាមេរិកដាក់ឈ្មោះ បន្ទាប់ពីមានជំនួបកំពូលនោះ គឺការធានាសន្តិសុខឲ្យអ៊ុយក្រែន និងការរំពឹងទុកនៃជំនួប រវាងលោក Zelensky និងលោក Putin ក្នុងរយៈពេល ២សប្តាហ៍ខាងមុខ។ ឥឡូវនេះ កិច្ចការទាំង២ នោះ ហាក់ដូចជាកៀកនឹងអ្វីមិនអាចកើតឡើងបាន បើទោះជាមិនទាន់ត្រូវបានចាត់ថា ដួលរលំក៏ដោយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm