ក្រុមហាម៉ាស៖ ការវាយប្រហាររបស់អ៊ីស្រាអែលលើយេម៉ែន រំលោភលើអធិបតេយ្យភាពនៃប្រទេសអារ៉ាប់ទាំងអស់

2025/08/25 11:45:12 pm        56

មេដឹកនាំនៃចលនាហាម៉ាសប៉ាឡេស្ទីន បាននិយាយនៅលើបណ្តាញសង្គម Telegram ថា ការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលទៅលើយេម៉ែន គឺជាការរំលោភលើអធិបតេយ្យភាពនៃរដ្ឋអារ៉ាប់ទាំងអស់។

ក្រុមហាម៉ាស បាននិយាយថា៖«ការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងយេម៉ែន គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងជាការរំលោភលើអធិបតេយ្យភាពនៃប្រទេសអារ៉ាប់ទាំងអស់។

ក្រុមនេះ បានអំពាវនាវដល់ប្រទេសអារ៉ាប់ និងឥស្លាមទាំងអស់ឲ្យ«គាំទ្រយេម៉ែន ចំពោះមុខការវាយប្រហារនេះ» និងបានអរគុណដល់អ្នកគាំទ្រចលនាឧទ្ទាម Ansar Allah ឬ ក្រុមហ៊ួទី សម្រាប់សកម្មភាពរបស់ពួកគេប្រឆាំងនឹងអ៊ីស្រាអែល។

កាលពីថ្ងៃអាទិត្យ ទូរទស្សន៍ Al Masirah ដែលជាកម្មសិទ្ធិរបស់ចលនា Ansar Allah បានរាយការណ៍ថា អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសទៅលើទីតាំងថាមពលនៃទីក្រុង Sanaa ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ួទី។ ក្រុមហ៊ុនប្រេងយេម៉ែ (YPC) ដែលជាស្ថានីយចាក់ប្រេង និងរោងចក្រថាមពល Haziz ត្រូវរងការបាញ់ផ្លោង។ យោងតាមប្រភពរបស់ចលនា Al Masirah នៅក្នុងក្រសួងការពារជាតិគ្រប់គ្រងដោយក្រុមហ៊ួទី កងកម្លាំងការពារដែនអាកាសរបស់ក្រុមឧទ្ទាមនេះ បានវាយបក   ទៅលើការវាយប្រហារដោយយន្តហោះអ៊ីស្រាអែលភាគច្រើន ដោយបង្ខំឲ្យពួកគេចាកចេញពីដែនអាកាសយេ   ម៉ែន ហើយយ៉ាងហោចណាស់មនុស្ស២នាក់ ត្រូវបានស្លាប់ និង ៣៥នាក់ផ្សេងទៀត រងរបួស។

យោងតាមកងកម្លាំងការពារអ៊ីស្រាអែល ពួកគេបានវាយប្រហារទៅលើគោលដៅរបស់ក្រុមហ៊ួទី នៅក្នុងតំបន់ Sanaa រួមទាំងអគារវិមានប្រធានាធិបតី រោងចក្រថាមពលចំនួនពីរ និងឃ្លាំងប្រេងឥន្ធនៈ ដែលពួកវាទាំងអស់ ត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធា។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm