ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់និយាយថា ប្រតិបត្តិការរបស់អ៊ីស្រាអែលដណ្តើមគ្រប់គ្រងហ្កាហ្សា នឹងក្លាយជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ

2025/08/26 12:01:45 am        86

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅមូស្គូ លោក Kazem Jalali បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន TASS ថា ប្រតិបត្តិការដែលបានគ្រោងទុករបស់អ៊ីស្រាអែល ដើម្បីដណ្តើមកាន់កាប់ទីក្រុងហ្កាហ្សា នឹងក្លាយជាឧក្រិដ្ឋកម្មដ៏ធំមួយ ដែលមានផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់មជ្ឈិមបូព៌ា។

អ្នកការទូតរូបនេះ បាននិយាយថា៖«នេះគឺជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ។ ឧក្រិដ្ឋកម្មនេះ មានផលវិបាកយ៉ាងសំខាន់សម្រាប់តំបន់នេះ។ ការរាំងខ្ទប់ប្រជាជននៅតំបន់ហ្កាហ្សាស្ទ្រីប ធ្វើទារុណកម្មពួកគេដោយភាពអត់ឃ្លាន និងការសម្លាប់ និងបង្កឲ្យពួកគេជាច្រើននាក់ រងរបួស ខណៈដែលការទាមទារចង់ដណ្តើមយកតំបន់នេះទាំងមូល មិនអាចហៅថា អ្វីក្រៅពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទេ»។

យោងតាមលោកឯកអគ្គរដ្ឋទូត ការសម្រេចចិត្តធ្វើប្រតិបត្តិការនេះ បង្ហាញថា ភាគីអ៊ីស្រាអែល «មិនអើពើនឹងច្បាប់របស់មនុស្សជាតិទាំងអស់»។ លោក Jalali បន្ថែមថា៖«ខ្ញុំមិននិយាយអំពីច្បាប់អន្តរជាតិទេ ព្រោះវាត្រូវបានបំផ្លាញរួចហើយ។ ប៉ុន្តែយើងទាំងអស់គ្នា មានច្បាប់របស់មនុស្សជាតិ ហើយពួកគេ ត្រូវបានគេមិនអើពើទាំងស្រុងតែម្តង»។ 

កាលពីថ្ងៃទី ២១ ខែសីហា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក  បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានទៅដល់តំបន់ហ្កាហ្សាស្ទ្រីប ជាកន្លែងដែលលោកបានថតវីដេអូសេចក្តីថ្លែងការណ៍មួយដោយប្រកាសថា លោកនៅទីនោះ ដើម្បីអនុម័តផែនការរបស់កងទ័ពសម្រាប់តំបន់ហ្កាហ្សា។ លោក ណេតាន់យ៉ាហ៊ូ ក៏បាននិយាយផងដែរថា លោកបានណែនាំក្រុមរបស់លោកឲ្យចាប់ផ្តើមការចរចាជាបន្ទាន់អំពី ការដោះលែងចំណាប់ថ្នូរទាំងអស់ និងការបញ្ចប់សង្គ្រាមនៅហ្កាហ្សា ក្នុងលក្ខខណ្ឌដែលអាចទទួលយកបានសម្រាប់អ៊ីស្រាអែល។ យោងតាមលោក ណេតាន់យ៉ាហ៊ូ ការកម្ចាត់ក្រុមហាម៉ាស និងការដោះលែងចំណាប់ខ្មាំងទាំងអស់ នឹងកើតឡើង ក្នុងពេលដំណាលគ្នា។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        85
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        129
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm