ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំរុស្ស៊ីនិយាយថា ទីក្រុងញូវដែល្លី នឹងទិញប្រេងពីទីកន្លែងណាដែលអាចទទួលបានកិច្ចព្រមព្រៀងល្អបំផុត

2025/08/26 12:12:11 am        97

លោក Vinay Kumar គឺជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅរុស្ស៊ីនិយាយថា ឥណ្ឌានឹងបន្តទិញប្រេងពីទីកន្លែងណាដែលពួកគេទទួលបានកិច្ចព្រមព្រៀងល្អបំផុត ដើម្បីការពារផលប្រយោជន៍ពលរដ្ឋ ១,៤ពាន់លាននាក់របស់ខ្លួន ។

សេចក្តីថ្លែងការណ៍របស់លោក Kumar បានកើតមានឡើង រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលដែលការដំឡើងពន្ធ ៥០ភាគរយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump លើប្រទេសឥណ្ឌា រួមទាំងការពិន័យពន្ធចំនួន ២៥ភាគរយលើការទិញប្រេង និងអាវុធរបស់រុស្ស៊ី គ្រោងនឹងចូលជាធរមាន ។

កាលពីថ្ងៃអាទិត្យម្សិលមិញ អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance និយាយថា លោក Trumpបានប្រកាសពន្ធបន្ទាប់បន្សំលើឥណ្ឌា ដើម្បីអនុវត្តទំនាស់សេដ្ឋកិច្ចឈ្លានពានលើរុស្ស៊ី និងបង្ខំឲ្យពួកគេបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន ។

ការនាំចូលប្រេងឆៅតម្លៃថោករុស្ស៊ីកើនឡើងរបស់ទីក្រុងញូវដែល្លី ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនចាប់ផ្តើម បានធ្វើឲ្យជាប់គាំងទំនាក់ទំនងរបស់ពួកគេជាមួយសហរដ្ឋអាមេរិក និងធ្វើឲ្យប៉ះពាល់ដល់កិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មផងដែរ ។

ប្រេងឆៅរុស្ស៊ី បានស្មើនឹង ៣៥-៤០ភាគរយនៃការនាំចូលប្រេងរបស់ឥណ្ឌានៅក្នុងឆ្នាំ ២០២៤ ពោលគឺកើនឡើងពីចំនួន ៣ភាគរយកាលពីឆ្នាំ ២០២១ ។

សហរដ្ឋអាមេរិកចោទប្រកាន់ថា ការទិញប្រេងរុស្ស៊ីរបស់ឥណ្ឌា នឹងជួយផ្តល់មូលនិធិដល់សង្រ្គាមនៅប្រទេសអ៊ុយក្រែន គឺជាការចោទប្រកាន់មួយដែលទីក្រុងដែល្លី ច្រានចោល ។

លោក Kumar និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន TASSរបស់រុស្ស៊ីកាលពីថ្ងៃអាទិត្យថា ពាណិជ្ជកម្មរបស់ឥណ្ឌាផ្អែកលើកត្តាទីផ្សារ ហើយអាទិភាពកំពូលរបស់ខ្លួននៅតែជាសន្តិសុខថាមពលសម្រាប់ពលរដ្ឋរបស់ពួកគេ ។ 

លោកបានឡើងផងដែរពីគោលជំហររបស់ឥណ្ឌាថា ការសម្រេចចិត្តរបស់លោក Trump ក្នុងការដំឡើងពន្ធបន្ទាប់បន្សំគឺ “ពុំយុត្តិធម៌ ពុំមានហេតុផល និងពុំត្រឹមត្រូវ” ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        79
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        124
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm