អ្នកនាំពាក្យក្រសួងការងារ៖ បងប្អូនដែលអត់ទាន់មានការងារធ្វើ សូមទូរសព្ទទៅលេខ ១២៩៧

2025/08/26 12:21:15 am        505

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ​បន្ដ​អំពាវ​នាវ​ដល់ពលករខ្មែរដែលបានត្រលប់មកដល់កម្ពុជា ហើយ​មិន​ទាន់​ទទួល​បាន​ការ​ងារ​ធ្វើ​សូម​ឱ្យទាក់​ទង​ទៅ​លេខ​ទូរសព្ទ ១២៩៧ ដើម្បីទទួលបានការជួយសម្របសម្រួល​ពីក្រសួង​ការ​ងារ​ក្នុងការស្វែងរកការងារធ្វើ​នៅ​តាម​ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​ឱកាស​ការងារ​ដែល​មាន​ជា​បន្ត​បន្ទាប់។

ឯកឧត្តម ស៊ុន មេសា មានប្រសាសន៍ថាថា "ប្រជាជនកម្ពុជាដែលមិនទាន់មានការងារធ្វើ សូម​ទូរសព្ទ​​​ទៅ​លេខ ១២៩៧។ តាមរយៈលេខទូរសព្ទនេះ ក្រសួងការងារ​ប្តេជ្ញា​ជួយ​សម្រួល​ដល់​បង​ប្អូន​ ប្រជាពលរដ្ឋបាន​ត្រលប់​​មកពីថៃឱ្យឆាប់ទទួលបានការងារធ្វើ ហើយ​ក៏​បើក​ផ្លូវ​ទំនាក់​ទំនង​រវាង​អ្នក​ស្វែង​រកការងារធ្វើ និងអ្នក​ដែល​ត្រូវ​ការបុគ្គលិកបម្រើការងារផងដែរ។”

 យោងតាមអ្នកនាំពាក្យក្រសួងការងារ លេខទូរសព្ទ ១២៩៧ ជាប្រព័ន្ធ​ទំនាក់​ទំនង​ទាន់​ហេតុ​ការណ៍​ (Hotline) ២៤ម៉ោង របស់ក្រសួងការងារ សម្រាប់​ផ្ដល់​ព័ត៌មាន​អំពី​ទីផ្សារ​ការងារ​ជូន​ប្រជា​ពលរដ្ឋ​កម្ពុជា​។ ឯកឧត្តម បន្ថែមថា ពលរដ្ឋកម្ពុជាក៏អាច​ស្វែង​រក​ព័ត៌មាន​អំពី​ឱកាស​ការងារ​នៅ​តាម​មន្ទីរការងាររាជធានីខេត្ត សាលាបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ តាមបណ្ដា​ខេ​ត្ត​នៅ​ទូទាំង​ប្រទេស ឬតាមអាជ្ញាធរ​មូលដ្ឋាន​ដែល​ខ្លួនកំពុងរស់នៅផងដែរ។

 សូមបញ្ជាក់ថា ដើម្បីជំរុញការយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជូនបងប្អូនពលករខ្មែរដែល​ទើប​​ត្រឡប់​មក​ពីប្រទេសថៃ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំ​ម្ចាស់​ឬ​នាយ​ក​សហ​គ្រាស ក្រុមហ៊ុន រោងចក្រ រួមមាន៖

*១៖ ណែនាំដល់បុគ្គលិកដែលកាន់លេខទូរសព្ទទំនាក់ទំនងជ្រើសរើសបុគ្គលិក ប្រើប្រាស់​នូវ​ពាក្យ​​សម្ដី​ទន់ភ្លន់ និង សមរម្យក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន។

 *២៖ ចូលរួមឱ្យបានសកម្មក្នុងវេទិកាការងារដែលក្រសួងការងារបានអនុវត្តប្រចាំថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ២០២៥ តទៅ នៅតាមរាជធានី ខេត្តទាំង២៥។ ខេត្តនីមួយៗ មាន​វេទិកា​ការងារ​យ៉ាង​តិចចំនួន ២កន្លែង គឺទី១. នៅសាខាបេឡាជាតិសន្តិសុខសង្គម និងទី២. នៅ​វិទ្យា​ស្ថាន​ពហុបច្ចេកទេស/មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល វិជ្ជាជីវៈ នៅតាមទីរួមខេត្ត។ នៅ​រាជ​ធានី​ភ្នំពេញ​ មានចំនួន ៤កន្លែង គឺទី១. នៅទីស្តី​ការ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ទី២. នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC), ទី៣. នៅវិទ្យាស្ថានជាតិ បណ្តុះ​បណ្តាល​បច្ចេក​ទេស ​(NTTI), និងទី៤. នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB)។

 *៣៖ សហគ្រាស ក្រុមហ៊ុន រោងចក្រ អាចចូលរួមវេទិកាការងារ ឬយុទ្ធនាការ​សម្ភាស​ជ្រើស​រើស​បុគ្គលិក ដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធ Zoom ក្នុងយុទ្ធនាការជុំទី៣ របស់ក្រសួងការងារ ដែល​បាន​ចាប់​ផ្ដើម​ពីថ្ងៃ​ទី២៤ ខែសីហា ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ ដើម្បីចុះឈ្មោះ អ្នកស្វែង​រក​ការងារ និងសម្ភាស​ជ្រើស​រើស​បុគ្គលិក ដោយក្នុងមួយថ្ងៃ មានវេទិកាការងារចន្លោះពី ៨០ ទៅ ១០០ ឃុំ សង្កាត់។ ទន្ទឹមនេះ ការចុះ​ឈ្មោះ​ស្វែងរកការងារតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧ និង QR Code (ស្វែងរកការងារ-MLVT) ក៏នៅ​រក្សា​ផងដែរ។

 *៤៖ ផ្តល់ការណែនាំ និងតម្រង់ទិសការងារ ដោយយកចិត្តទុកដាក់បំផុតនៅថ្ងៃចូលធ្វើការ ៣ថ្ងៃ​ដំបូង និងសូមសម្រួល ឱ្យមានការបើកប្រាក់ឈ្នួលដោយផ្ទាល់ដៃ ឬតាម​មធ្យោបាយ​បណ្តោះ​អាសន្ន​ណាមួ​យ ជូនបងប្អូនពលករខ្មែរ ដែលពុំទាន់អាចបើកគណនីធនាគារបាន។

 *៥៖ សហការផ្តល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្ម មកក្រសួងរៀងរាល់ ២សប្តាហ៍ម្តង តាមរយៈប្រព័ន្ធ​គ្រប់​គ្រង ទិន្នន័យរួមពាក់ព័ន្ធវិស័យការងារ (LACMS) ដែលមានតំណភ្ជាប់ https://lacms.mlvt.gov.kh ឬតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧ ឬស្ទែន QR Code (ជំនួយការឌីជីថល-MLVT)៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        33
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm