រដ្ឋមន្ត្រីការបរទេសវៀតណាម៖ ដំណើរទស្សនកិច្ចសម្តេចតេជោទៅមីយ៉ាន់ម៉ា​ជាកិច្ចប្រឹងប្រែង​ដ៏មានតម្លៃ

2022/01/20 10:05:43 pm        586

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសវៀតណាម បានហៅដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺជាកិច្ចការដ៏មានតម្លៃ និងមានសារសំខាន់សម្រាប់រក្សានូវសាមគ្គីភាព និងឯកភាពរបស់អាស៊ាន ហើយប្រទេសវៀតណាម គាំទ្រទាំងស្រុងចំពោះកិច្ចប្រឹងប្រែងរបស់សម្តេចតេជោនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​នៅព្រឹកថ្ងៃទី២០ ខែមករានេះ បានមានជំនួប​ពិភាក្សា​ជាមួយឯកឧត្ដម ប៊ូយ ថាញ់សឺន ​រដ្ឋមន្ត្រីការបរទេសវៀតណាម​ ដែលក្នុងជំនួបនេះ ឯកឧត្ដម ប៊ូយ ថាញ់សឺន បានបញ្ជាក់ថា វៀតណាម បានគាំទ្រទាំងស្រុងនូវប្រធានបទ និងការងារ​ទាំងឡាយ ដែលកម្ពុជាដាក់ចេញក្នុងនាមប្រធានអាស៊ាន និងបានចាត់ទុកដំណើរទស្សនកិច្ចរបស់​សម្តេចតេជោ ទៅកាន់មីយ៉ាន់ ម៉ា ជាដំណើរទស្សនកិច្ចដ៏មានសារសំខាន់ និងទទួលបានជោគជ័យ​ដ៏ប្រសើរ។ នេះបើតាមការឱ្យដឹងពី ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ។

ឯកឧត្ដម បានឱ្យដឹងទៀតថា រដ្ឋមន្ត្រីការបរទេសវៀតណាម បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់​សម្តេចតេជោទៅមីយ៉ាន់ម៉ា ​ដើម្បីរក្សាសាមគ្គីភាព​ និងឯកភាពរបស់អាស៊ាន ដែលជារឿងដ៏សំខាន់​សម្រាប់អាស៊ានទាំងមូល»។

កិច្ចប្រឹងប្រែងរបស់សម្តេចតេជោ​ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីដើមខែនេះ ពិតជាមាតម្លៃខ្ពស់ និង​សារសំខាន់ណាស់ ​ជាពិសេសក្នុងការជំរុញរក្សាឱ្យមាននូវសាមគ្គីភាពផ្ទៃក្នុងរបស់អាស៊ាន ដែលត្រូវរក្សាឱ្យបាន»។

ឯកឧត្ដម កៅ គឹមហួន បានឱ្យដឹងថែមទៀតថា សម្តេចតេជោ បានបញ្ជាក់ថា ក្នុងនាមជាប្រធាន​អាស៊ានថា កម្ពុជា ​បានខិតខំជំរុញការងារជាច្រើន ហើយដំណើរទស្សនកិច្ចរបស់សម្តេចទៅ​កាន់​មីយ៉ាន់ម៉ា គឺជាកិច្ចខិតខំមួយធ្វើយ៉ាងណាឱ្យស្ថានភាពរបស់មីយ៉ាន់ម៉ា មានភាពល្អប្រសើរ​ឡើងវិញ។ បច្ចុប្បន្នអាស៊ាន មានការងារធ្វើជាច្រើនមិនមែនមានតែការងាររបស់មីយ៉ាន់ម៉ាទេ។ មិនត្រូវយកមីយ៉ាន់ម៉ា ធ្វើជាចំណាប់ខ្មាំងរបស់អាស៊ានទេ។ មីយ៉ាន់ម៉ា នៅតែជួយហើយការងារ​ផ្សេង​ទៀត ក៏ត្រូវតែដោះស្រាយដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញបំណងយ៉ាងមុតមាំក្នុងការ​ដោះស្រាយ​បញ្ហារបស់មីយ៉ាន់ម៉ា ​ជាពិសេសការនាំមីយ៉ាន់ម៉ា ​មកកាន់វេទិកាអាស៊ាន ជាដើម។ តបតាមសំណើរបស់កម្ពុជា ​មេដឹកនាំយោធារបស់មីយ៉ាន់ម៉ា ​លោក អោង មីង ឡាំង បានយល់ព្រម​ពន្យារ​បទឈប់​បាញ់ ជាមួយភាគីពាក់ព័ន្ធនៅក្នុងប្រទេស។

មេដឹកនាំយោធារូបនេះ ​បានយល់ព្រមជួយសម្របសម្រួលឱ្យប្រេសិតពិសេសរបស់ប្រធានអាស៊ាន អាចចូលជួបជជែកជាមួយភាគីជម្លោះនៅក្នុងមីយ៉ាន់ម៉ា និងជួយសម្របសម្រួលដល់ការផ្តល់​ជំនួយ​ទៅ​កាន់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាគ្រប់ភាគីទាំងអស់។លទ្ធផលកើតចេញពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេមើលឃើញថា​ជា​ជំហ៊ាន និងពន្លឺក្នុងការឈានទៅរកការដោះស្រាយវិបត្តិនៅ​ក្នុងប្រទេសមីយ៉ាន់ម៉ា មាន​ប្រទេស​ជាច្រើនបានគាំទ្រលទ្ធផលនេះ៕ អត្ថបទ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm