ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញ​ដឹកនាំកិច្ចប្រជុំកិច្ចប្រជុំស្តីពី ការអនុវត្ត​សាកល្បង​គន្លងអប់រំថ្មី នៅវិទ្យាល័យទេពប្រណម្យ ខេត្តកណ្តាល

2025/08/26 12:42:30 am        493

នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការអនុវត្ត​សាកល្បង​គន្លង​អប់រំ​ថ្មី នៅវិទ្យាល័យទេពប្រណម្យ ខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម លោកជំទាវ ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ យុវជន និងកីឡា និងមន្ត្រី និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង​មន្ត្រី​មក​ពី​នាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទនៃក្រសួងទាំងពីរ តំណាងក្រសួងប្រៃសណីយ៍ សាកល​វិទ្យាល័យ​អេស៊ីលីដា សាកលវិទ្យាល័យខេមតិច នាយកវិទ្យាល័យពាក់ព័ន្ធ អាជ្ញាធរដែនដី គណៈ​គ្រប់​គ្រង​សាលា និងលោកគ្រូ អ្នកគ្រូ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរម្លឹក​ពី​បុព្វហេតុ​នៃ​ការ​រៀបចំ​ឱ្យ​មាន​គន្លង​អប់រំ​ថ្មី ​តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ដែលចង់បង្កលក្ខណៈកាន់​តែ​ច្រើន​ដើម្បី​ឱ្យ​សិស្ស​ចូល​រៀន​បន្ថែម​ទៀត​នៅ​កម្រិត​មធ្យម​សិក្សា ទាំងបឋមភូមិ និងទុតិយភូមិ និងមានគោលដៅបង្កើន​ប្រសិទ្ធ​ភាព​នៃ​ប្រព័ន្ធ​អប់រំ​បច្ចុប្បន្នឱ្យឆ្លើយតបនឹងស្ថានភាពជាក់ស្តែងរបស់កម្ពុជា សំដៅកាត់បន្ថយ​អត្រា​បោះបង់​ការ​សិក្សា ជាពិសេសនឹងជួយសម្រាលស្ថានភាពយុវជន ឬកុមារនៃគ្រួសារ​ពលករ​កម្ពុជា​ដែល​វិល​ត្រឡប់ពីប្រទេសថៃ មានការលំបាកក្នុងការចាប់យកការសិក្សាចំណេះទូទៅ អាចចាប់​ផ្តើម​ចូល​រៀនកម្មវិធីស្ពានចម្លងស្របតាមវ័យរបស់ពួកគេ ដើម្បីទទួល​ចំណេះ​ជំនាញ​ច្បាស់​លាស់​សម្រាប់​កសាង​អនាគត។

ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុវត្តកម្មវិធីអប់រំតម្រង់ទិសការសិក្សា ដល់សិស្សចាប់ពី​ថ្នាក់​ទី៧​ ដល់ថ្នាក់ទី៩ នៅអនុវិទ្យាល័យ និងវិទ្យាល័យនានា។ ក្រសួងនឹង​សាកល្បង​អនុវត្ត​គន្លង​អប់រំ​ថ្មី​រួម​មាន គន្លងវិទ្យាសាស្រ្ត វិទ្យាសាស្រ្តសង្គម និងគន្លងវិជ្ជាជីវៈ ចាប់ពីថ្នាក់ទី១០ នៅតាម​វិទ្យាល័យ​គោល​ដៅមួយចំនួន ក្នុងនោះរួមាន វិទ្យាល័យដែលមានអគារធនធាន, វិទ្យាល័យមាន​មជ្ឈ​មណ្ឌល​បច្ចេកវិទ្យាឌីជីថលសហគមន៍, គ្រឹះស្ថានសិក្សាអប់រំ​បច្ចេកទេស​,​វិទ្យាល័យ​ស្ថិត​នៅ​ក្បែរ​តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ដែលមានដំណើរការសេដ្ឋកិច្ច។ ការអនុវត្តគន្លងសិក្សាថ្មី នៅ​វិទ្យាល័យទេពប្រណម្យ គឺបាន​ជួយ​ឱ្យ​សិស្ស​មាន​លទ្ធភាព​ទទួលបា​ន​ការ​អប់រំ​មួយ​ដែល​មាន​ជំនាញ​ច្បាស់​លាស់ និងកាត់បន្ថយអត្រាបោះបង់​ការ​សិក្សា​រប​ស់សិ​ស្សដែ​ល​សាលា​រៀន​ស្ថិត​នៅ​កម្រិត​ខ្ពស់ និងមានភាពទាក់ទាញឱ្យមានការចូលរួមកាន់តែខ្លាំងឡើងពីសហគមន៍សាលារៀន។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោត​សរសើរ និងថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះការ​ចូលរួម​ចំណែក​រប​ស់ភាគី​ពាក់​​ព័ន្ធ​ទាំង​អស់​ដែល​ជំរុញ​ឱ្យ​ការ​អនុវត្ត​គន្លង​អប់រំ​ថ្មី​មាន​វឌ្ឍន​ភាព​ឈាន​ដល់​ការ​អនុវត្ត​សាកល្បង​សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦ ជាពិសេសសូមកោតសរសើរ ចំពោះការប្តេជ្ញាចិត្តខ្ពស់របស់ វិទ្យាល័យ​ទេព​ប្រណម្យ ក៏ដូចជាសាលារៀនគោលដៅទាំងអស់ ចំពោះកិច្ចខិតខំ​ប្រឹង​ប្រែង​ចូល​រួម​អនុវត្ត​គន្លង​អប់រំ​ថ្មីឱ្យទទួលបានជោគជ័យ ដោយសូមឱ្យបន្ត​រក្សា​ស្មារតី​សហការ​គ្នា​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង ដើម្បីឈានទៅសម្រេចគោលដៅរួមគ្នាជាច្រើនបន្ថែមទៀត ក្នុងបុព្វហេតុ​អភិវ​ឌ្ឍ​ធន​ធាន​មនុស្ស​ក​ម្ពុជាឱ្យកាន់តែរឹងមាំ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះ ៨​ចំណុច​ រួមមាន៖ (១) វិទ្យាល័យទេពប្រណម្យ ស្ថិតក្នុងតំបន់ដែលមានទីធ្លាធំទូលាយ ហ៊ុមព័ទ្ធដោយ​ប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ច អំណោយផលដល់ការអនុវត្តគន្លងអប់រំថ្មី (២) យកឱកាសនេះពង្រឹងការប្រឡងមធ្យមសិក្សាបឋមភូមិ ដោយក្រសួងនឹងរៀបចំជាស្តង់ដារួមថ្នាក់ជាតិ និងលក្ខណៈវិនិច្ឆ័យច្បាស់លាស់ក្នុងការបែងចែក សិស្សវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (៣) កែប្រែទស្សនទានពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ដែលនេះមិនមែនសម្រាប់តែសិស្សរៀនខ្សោយទេ សិស្សដែលខ្លាំងក៏អាចចូលរៀនបានដែរ, សូមឱ្យបញ្ចូលកម្មវិធីរៀនថ្មីៗ ទំនើបៗ ដូចជាជំនាញឌីជីថល Coding AI ឌីហ្សាញ ជាដើម ដើម្បីឆ្លើយតបនឹងទីផ្សារការងារ ដោយសូមស្នើឱ្យនាយកដ្ឋានពាក់ព័ន្ធចូលរួមគាំទ្រ ជាពិសេសការចូលរួមសហការពីសំណាក់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (៤) សូមផ្សារភ្ជាប់កម្មវិធីរៀននេះ ទៅនឹងឧត្តមសិក្សា ដោយអញ្ជើញគ្រូ ឬ សាស្ត្រាចារ្យនៅឧត្តមសិក្សាមកជួយបង្រៀន និងអាចផ្តល់ឱកាសដល់សិស្សដែលរៀនពូកែមានឱកាសបន្តទៅរៀននៅសាកលវិទ្យាល័យ (៥) សូមបញ្ចូលយុទ្ធសាស្ត្របង្រៀននៅសាលាជំនាន់ថ្មី (៦) សូមសហការជាមួយគម្រោងកែលម្អកម្មវិធីអប់រំនានា ដោយត្រូវប្រើប្រាស់ធនធានឱ្យអស់ពីលទ្ធភាព និងមានប្រសិទ្ធភាព (៧) ស្វែងរកការគាំទ្របន្ថែម និងបង្កើតភាពជាដៃគូជាមួយដៃគូអភិវឌ្ឍនានា (៨) ស្នើឱ្យក្រុមការងារគោលនយោបាយ ក្នុងកិច្ចសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បន្តសិក្សាបន្ថែមពីទីផ្សារការងារ និងជំនាញដែលមានតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm