មន្ត្រីក្រសួងការបរទេសម្នាក់ បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃចន្ទនេះថា ប្រធានាធិបតីបណ្តោះអាសន្នរបស់ស៊ីរី លោក Ahmed Al-Sharaa នឹងនិយាយនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅ ខែក្រោយ។
មន្ត្រីបាននិយាយដោយសុំមិនបញ្ចេញឈ្មោះ ដោយសារខ្លួនមិនត្រូវបានអនុញ្ញាតឲ្យផ្តល់ព័ត៌មានដល់ប្រព័ន្ធផ្សព្វផ្សាយ ថា លោក Sharaa នឹងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ជាកន្លែងដែលលោកនឹងថ្លែងសុន្ទរកថា ដោយបានបន្ថែមថា លោកនឹងក្លាយជាប្រធានាធិបតីស៊ីរីដំបូងគេ ដែលថ្លែងសុន្ទរកថា នៅក្នុងមហាសន្និបាត UN ចាប់តាំងពីឆ្នាំ ១៩៦៧។

