អធិការបតីរង៖ អាល្លឺម៉ង់នឹងចូលរួមក្នុងការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន

2025/08/26 01:38:38 am        73

អធិការបតីអាល្លឺម៉ង់រង លោក Lars Klingbeil នៅថ្ងៃចន្ទ (ទី២៥ ខែសីហា) នេះ បាននិយាយនៅឯរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែនថា ទីក្រុងប៊ែរឡាំងនឹងចូលរួមក្នុងការផ្តល់ការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន ជាមួយដៃគូអឺរ៉ុប ប៉ុន្តែកិច្ចពិភាក្សា គឺស្ថិតនៅដំណាក់កាលដំបូង ហើយត្រូវតែធ្វើតាមអ្វីដែលទីក្រុងគីវចង់បាន។

អំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់អ៊ុយក្រែន លោក Klingbeil បាននិយាយថា៖ «អ្វីដែលសំខាន់នោះ គឺថា ចុងក្រោយ ត្រូវតែមានការធានាសន្តិសុខ ដែលធានាបានថា អ៊ុយក្រែនលែងត្រូវបានវាយប្រហារ និងថា លោក (Vladimir) Putin លែងហ៊ានវាយប្រហារអ៊ុយក្រែនទៀតហើយ»។

លោក Klingbeil ដែលមានតួនាទីជារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់អាល្លឺម៉ង់ផងដែរនោះ បានបន្តថា ដើម្បីសម្រេចបាននូវគោលដៅនោះ កងទ័ពអ៊ុយក្រែនចាំបាច់ត្រូវពង្រឹង ហើយការផលិតអាវុធ នៅក្នុងប្រទេសអ៊ុយក្រែនចាំបាច់ត្រូវបង្កើន។

លោក Klingbeil បានបញ្ជាក់បន្ថែមថា ប្រទេសអាល្លឺម៉ង់នឹងចូលរួម «ទទួលខុសត្រូវ« ក្នុងការផ្តល់នូវការធានាសន្តិសុខ ប៉ុន្តែការសម្រេចនោះមិនត្រូវធ្វើឡើង «ដោយរំលងអ៊ុយក្រែន» ឡើយ ហើយដំណើរការចរចាណាមួយ ត្រូវតែចាប់ផ្តើមដោយការមានបទឈប់បាញ់។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានជំរុញឲ្យមានការបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័ស ប៉ុន្តែទីក្រុងគីវ និងសម្ព័ន្ធមិត្តមានក្ដីបារម្ភថា លោកអាចស្វែងរកឲ្យមានកិច្ចព្រមព្រៀងទាំងបង្ខំ តាមលក្ខខណ្ឌរបស់រុស្ស៊ី៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        46
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        47
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm