មានការផ្ទុះកំហឹងជាទូទៅបន្ទាប់ពីអ៊ីស្រាអែល សម្លាប់អ្នកសារព័ត៌មាន៥នាក់ ក្នុងការវាយប្រហាររលកទី២ លើមន្ទីរពេទ្យហ្កាហ្សា

2025/08/26 03:31:52 pm        229

អ៊ីស្រាអែលកំពុងប្រឈមការថ្កោលទោសដ៏ខ្លាំងក្លា ក្រោយការវាយប្រហារពីរលើកលើមន្ទីរពេទ្យ   ហ្កាហ្សា សម្លាប់អ្នកកាសែត៥នាក់ ក៏ដូចជាបុគ្គលិកពេទ្យ និងអ្នកផ្សេងទៀតកាលពីថ្ងៃចន្ទ។   យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន មនុស្សយ៉ាងហោចណាស់២០ នាក់បានស្លាប់ក្នុងការវាយប្រហារនេះ ដោយមានមនុស្សជាច្រើននាក់ទៀតរងរបួស។   

ក្រសួងបាននិយាយថា អ៊ីស្រាអែល បានវាយប្រហារឥតឈប់ឈរលើមន្ទីរពេទ្យ Nasser នៅតំបន់ Khan Younis ។ មន្ទីរពេទ្យ Nasser បាននិយាយថា ការវាយប្រហាររលកទី២លើមន្ទីរពេទ្យហ្កាហ្សា បានសម្លាប់អ្នកកាសែត បុគ្គលិកសុខាភិបាល និងក្រុមសង្គ្រោះបន្ទាន់ ដែលបានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ បន្ទាប់ពីការវាយប្រហារដំបូង។  

ក្រោយមក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទទួលស្គាល់ថា អ្នកកាសែត និងអ្នកឆ្លើយតបដំបូងត្រូវបានសម្លាប់ ដោយសំដៅទៅលើការស្លាប់របស់ពួកគេថាជា "ឧប្បត្តិហេតុដ៏សោកនាដកម្ម។ លោកវេជ្ជបណ្ឌិត Mohammad Saqer អ្នកនាំពាក្យមន្ទីរពេទ្យ និងជាប្រធានផ្នែកគិលានុបដ្ឋាកនិយាយថា អ្នកសារព័ត៌មាន ៥នាក់ និងបុគ្គលិកសុខាភិបាល៤នាក់បានស្លាប់។

អ្នកកាសែតដែលត្រូវបានសម្លាប់ឈ្មោះ Mohammad Salama ជាអ្នកថតរូបមកពីសារព័ត៌មាន Al Jazeera លោក Hussam Al-Masri ជាអ្នកម៉ៅការឱ្យសារព័ត៌មាន Reuters លោកស្រី Mariam Abu Dagga បុគ្គលិកបម្រើការឲ្យសារព័ត៌មាន Associated Press (AP) និងអ្នកសារព័ត៌មានផ្សេងទៀតនៅទូទាំងសង្រ្គាម និងអ្នកកាសែតឯករាជ្យ( freelance) លោក Moath Abu Taha និង លោក Ahmed Abu Aziz ។ 

អង្គការការពារជនស៊ីវិលរបស់ហ្កាហ្សាបាននិយាយថា សមាជិកក្រុមការងាររបស់ខ្លួនម្នាក់ក៏បានស្លាប់ ក្នុងការវាយប្រហារនេះដែរ។  ការវាយប្រហាររបស់អ៊ីស្រាអែល បានត្រូវចំយ៉រមួយ នៅលើមន្ទីរពេទ្យដែលអ្នកសារព័ត៌មានប្រើសម្រាប់ផ្ដិតយកទិដ្ឋភាពសំខាន់ៗ ក្នុងតំបន់ Khan Younis៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        55
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm