លោក Trump ចង់ជួបមេដឹកនាំកូរ៉េខាងជើង ក្នុងឆ្នាំនេះ ខណៈកូរ៉េខាងត្បូង ស្នើខ្លួនរៀបចំជំនួប

2025/08/26 03:53:00 pm        196

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ (២៥ សីហា) អំឡុងទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន របស់ប្រធានាធីបតីកូរ៉េខាងត្បូងថា លោកចង់ជួបមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un នៅក្នុងឆ្នាំនេះ ហើយបើកទូលាយសម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្មបន្ថែមទៀតជាមួយកូរ៉េខាងត្បូង ខណៈទីក្រុងសេអ៊ូល ក៏បានស្នើឡើងឱ្យមានជំនួបបែបនេះ ប្រសិនបើលោក Trump ទៅទស្សនកិច្ចនៅកូរ៉េខាងត្បូង។

អំឡុងពេលស្វាគមន៍ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង Lee Jae Myung ទៅកាន់សេតវិមានជាលើកដំបូង លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅការិយាល័យ Oval Office ថា "លោកចង់ជួបលោក Kim នៅឆ្នាំនេះ លោកទន្ទឹងរង់ចាំជួបជាមួយលោក Kim Jong Un នៅពេលអនាគតដ៏សមស្របមួយ"។

ទន្ទឹមនឹងនេះ ការិយាល័យរបស់ប្រធានាធិបតូកូរ៉េខាងត្បូង បាននិយាយថា លោក Lee បានស្នើឱ្យមានជំនួបរវាងលោក Trump និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un នៅចុងឆ្នាំនេះ ប្រសិនបើលោក Trump ទៅកាន់កូរ៉េខាងត្បូង សម្រាប់កិច្ចប្រជុំវេទិកាថ្នាក់តំបន់។

កូរ៉េខាងជើង មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញការលើកឡើងរបស់លោក Trump ទេ។ ប៉ុន្តែក្រោយមក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង បាននិយាយថា សមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង បង្ហាញឱ្យឃើញពីចេតនារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការ "កាន់កាប់" ឧបទ្វីបកូរ៉េ និងដាក់គោលដៅលើបណ្ដាប្រទេសក្នុងតំបន់។

ចាប់តាំងពីលោក Trump ឡើងកាន់តំណែងនៅខែមករាមក លោក Kim បានព្រងើយកន្តើយនឹងការអំពាវនាវម្តងហើយម្តងទៀតរបស់លោក Trump ក្នុងការបង្កើតទំនាក់ទំនងការទូតដោយផ្ទាល់ឡើងវិញ ដូចដែលលោកបានធ្វើអំឡុងពេលអាណត្តិទីមួយឆ្នាំ ២០១៧-២០២១ របស់លោក ទោះជាជំនួបកំពូលនៅពេលនោះមិនបានសម្រេចកិច្ចព្រមព្រៀងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងក៏ដោយ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        58
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        56
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm