ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ ទូទាំងខេត្តកំពត

2025/08/26 05:24:27 pm        259

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌល កំពត កាលពីថ្ងៃទី២៣ និងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា ២០២៤-២០២៥ មកពីវិទ្យាល័យនានាទូទាំងខេត្តកំពត សរុបចំនួន ជាង៦,០០០ នាក់ នៅសាលាខេត្តកំពត។ 

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម តាក់ ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តកំពត សមាជិក សមាជិកា ព្រឹទ្ធសភា លោកលោកស្រី អភិបាលរង ខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អង្គភាពចំណុះសាលាខេត្ត។ 

លោក សូ ភារិទ្ធ ប្រធានមន្ទីរ អប់រំយុវជន កីឡា និងខេត្តកំពត បានមានប្រសាសន៍ឱ្យដឹងថា៖សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នេះ នៅ ខេត្តកំពតមានបេក្ខជនដែលត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ៥,៣១៧ ស្រី ២,៩៩៥នាក់ចែកចេញជា១០   មណ្ឌលស្មើនឹង ២១៥ បន្ទប់ ។ 

ជាមួយគ្នានេះលោក សូ ភារិទ្ធ បានថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន និងលោកជំទាវ ដែលបានឧបត្ថម្ភគាំទ្រលើកស្ទួយ វិស័យអប់រំសិក្សាធិការខេត្តជាបន្តបន្ទាប់តាមរយៈការផ្តល់អគារសិក្សា អាហារូបករណ៍ និងផ្តល់ថវិកាដល់លោកគ្រូ អ្នកគ្រូបើកវគ្គបំប៉ន។ 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់។ 

ជាមួយនេះ ឯកឧត្តមបណ្ឌិត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ ខិតខំរៀនសូត្រ របស់ចៅៗ សិស្សានុសិស្សទាំងអស់ដោយមានជំនឿ យ៉ាងមុតមាំថាលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយ ភូមិឆ្នាំសិក្សា ២០២៤-២០២៥ នេះ ពិតជាមានភាពប្រសើរជាងឆ្នាំមុនៗ ជាក់ជាពុំខាន។ 

ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន ក៏បានលើកឡើងពីបទពិសោធន៍នៃការ សិក្សារៀនសូត្រ និងផ្តល់ពុទ្ធិមួយចំនួនជាមូលដ្ឋានគ្រឹះសម្រាប់ចូល រួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាខែសីហា ឆ្នាំ ២០២៥ ខាងមុខនេះ។ 

ឯកឧត្តមបណ្ឌិត បានជូនពរចៅៗទាំងអស់ប្រឡងជាប់និទ្ទេសល្អគ្រប់ៗគ្នា ដើម្បីបង្ហាញជាកិត្តិយសជូន លោកគ្រូ អ្នកគ្រូ ជូនសាលាយើង គ្រួសារយើង ស្រុកយើង និងខេត្តយើង។ 

ឯកឧត្តបណ្ឌិត បានជូនថវិកាលើកទឹកចិត្តដល់បេក្ខជនមកពីវិទ្យាល័យ នានាក្នុងខេត្តកំពតសរុបចំនួន ៥,៣១៧នាក់ក្នុងម្នាក់ៗទទួល បានថវិកា ៥ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ចំនួន ៤៤៩នាក់ ម្នាក់ៗថវិកា ១០ម៉ឺនរៀល គណៈគ្រប់គ្រងសាលាសរុបចំនួន ៧២នាក់ម្នាក់ៗថវិកា ១០ម៉ឺនរៀល កងកម្លាំងប្រដាប់អាវុធចូលរួមការពារក្នុងកម្មវិធី ម្នាក់ៗ២ម៉ឺនរៀលពេទ្យប្រចាំការម្នាក់ ៗ ៥ម៉ឺនរៀល៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        176
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        153
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm