លោកNetanyahu៖ អ៊ីស្រាអែលសោកស្តាយចំពោះ «មហន្តរាយ» នៅឯមន្ទីរពេទ្យហ្កាហ្សា

2025/08/26 07:23:15 pm        88

នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលមានការសោកស្តាយយ៉ាងខ្លាំងចំពោះអ្វីដែលលោកបានពិពណ៌នាថាជា «មហន្តរាយដ៏សោកសៅ» ដែលបានកើតឡើងនៅមន្ទីរពេទ្យ Nasser ភាគខាងត្បូងតំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទ។ ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើមន្ទីរពេទ្យ Nasser បានសម្លាប់មនុស្សយ៉ាងហោចណាស់២០នាក់ រួមមានទាំងអ្នកសារព័ត៌មាន៥នាក់បម្រើការឱ្យទីភ្នាក់ងាររួមមានReuters APនិង Al Jazeera។

អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបាននិយាយថាលោក Hussam al-Masri ជាអ្នកជាប់កិច្ចសន្យារបស់ សារព័ត៌មានReuters ត្រូវបានសម្លាប់នៅជិតទីតាំងផ្សាយផ្ទាល់ដែលដំណើរការដោយ Reuters នៅជាន់ខាងលើមន្ទីរពេទ្យក្នុងទីក្រុង Khan Younis ក្នុងការវាយប្រហារដំបូង។ មន្ត្រីនៅមន្ទីរពេទ្យ និងសាក្សី បាននិយាយថា អ៊ីស្រាអែលក្រោយមកបានវាយប្រហារលើទីតាំងនេះជាលើកទីពីរ ដោយបានសម្លាប់អ្នកសារព័ត៌មានAP និង Al Jazeera ព្រមទាំងបុគ្គលិកជួយសង្គ្រោះ និងគ្រូពេទ្យសង្គ្រោះបឋមដែលបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះ។

អ្នកថតរូបម្នាក់ លោក Hatem Khaled ដែលជាអ្នកជាប់កិច្ចសន្យារបស់សារព័ត៌មាន Reuters បានរងរបួស។ យោធាអ៊ីស្រាអែល និងកងកម្លាំងការពារអ៊ីស្រាអែល បានទទួលស្គាល់ការវាយប្រហារនៅតំបន់មន្ទីរពេទ្យ Nasser និងបាននិយាយថា នាយសេនាធិការបានបញ្ជាឱ្យមានការស៊ើបអង្កេតក្នុងករណីនេះ។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        33
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        44
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm