រដ្ឋមន្រ្ដីក្រសួងអប់រំផ្ដាំទៅយុវជនថាទន្ទឹមនឹងមានស្មារតីស្នេហាជាតិក៏ត្រូវមានសមត្ថភាពទើបប្រទេសជាតិរីកច្រើនឆាប់រហ័ស រស់នៅប្រកបដោយកិត្តិយស និងរក្សាបាននូវសុខសន្តិភាព

2025/08/26 08:24:19 pm        256

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន​គណៈ​មេប្រយោគ​ទូទាំង​ប្រទេស ប្រចាំរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំស្តីពី ការណែនាំ​បច្ចេក​ទេស​ដល់​គណៈ​មេ​ប្រយោគ​ប្រធានមណ្ឌល និងគណៈកម្មការនានាប្រចាំរាជធានីភ្នំពេញ សម្រាប់ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៨ សីហា ២០២៥ ដែលប្រព្រឹត្តិទៅនៅ វិទ្យាល័យ​ព្រះស៊ីសុវត្តិ និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ យុវជន និងកីឡា ឯកឧត្តម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ តំណាង​ដ៏​ខ្ពង់​ខ្ពស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង​មន្ត្រីពាក់ព័ន្ធក្រោមឱវាទ លោក លោកស្រី គណៈមេប្រយោគ គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រទេស​ប្រចាំរាជធានីភ្នំពេញ ប្រធាន អនុប្រធានមណ្ឌលប្រឡង និងបុគ្គលិកអប់​រំ​នាយក​ដ្ឋាន​កិច្ច​ការ​ប្រឡង សរុបចំនួនប្រមាណ ៣៤១រូប។

កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិនិត្យនិងណែនាំពីសមាសភាព ប្រធាន អនុប្រធានមណ្ឌល និងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយទាំងអស់ ដែលទទួលបន្ទុកតាមមណ្ឌលប្រឡងនានាក្នុងរាជធានីភ្នំពេញ , ណែនាំពីបច្ចេកទេស តួនាទី ភារកិច្ច និងផ្តល់អនុសាសន៍សំខាន់ៗ ដល់គណៈមេប្រយោគទាំងអស់ សម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ សំដៅធានាឱ្យបាននូវដំណើរការនៃការប្រឡងប្រកបដោយតម្លាភាព យុត្តិធម៌ ការគោរពតាមគោលការណ៍ច្បាប់ និងលទ្ធផលទទួលយកបាន ស្របតាមពាក្យថា “អ្នកចេះគឺជាប់”។

បន្ទាប់ពីស្តាប់របាយការណ៍ និងមតិសំណេះសំណាលរបស់ ឯកឧត្តម អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយរួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធ ដែលតែងតែផ្តល់នូវកិច្ចសហការប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ និងថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡាគ្រប់លំដាប់ថ្នាក់ និងមន្ត្រីអប់រំទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តចូលរួមក្នុងការអនុវត្តកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យទទួលបានលទ្ធផលល្អប្រសើរឡើងជាលំដាប់ ដោយគូសរំលេចថា ពីមួយឆ្នាំទៅមួយឆ្នាំ ភាពមិនប្រក្រតីនានាដែលកើតឡើងក្នុងដំណើរការនៃការប្រឡងបានថមថយទៅ ដែលនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង និងប្រសិទ្ធភាព ដែលលេចចេញពីកិច្ចសហការគ្នាដ៏ល្អរបស់ភាគីពាក់ព័ន្ធទាំងអស់។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានទាញការចាប់អារម្មណ៍បន្ថែមពាក់ព័ន្ធនឹងករណីមួយចំនួន ដូចជា៖ (១) សូមពិនិត្យឱ្យបានច្បាស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្រងភារកិច្ចរបស់ ប្រធានមណ្ឌលសំណេរដែលត្រូវទទួលខុសត្រូវចំពោះមុខគណៈកម្មការសំណេរ និងការ ប្រាស្រ័យទាក់ទងជាមួយអាជ្ញាធរ និងការរៀបចំរបាយការណ៍ប្រចាំថ្ងៃ (២) ពិនិត្យមើលការប្រើប្រាស់ទូរស័ព្ទដៃក្នុងមណ្ឌលប្រឡង បង្ការការបែកធ្លាយវិញ្ញាសា កុំឱ្យមានការចម្លង ពង្រឹងយន្តការឆែកបេក្ខជន (៣) ហាមឃាត់មិនឱ្យមានការថតប្រធានវិញ្ញាសាបង្ហោះ ចែកចាយរូបភាពវិញ្ញាសាគ្រប់កាលៈទេសៈ ទោះក្រោយបញ្ចប់ដំណើរការសំណេរ (៤) ប្រុងប្រយ័ត្នពេលវេចខ្ចប់វិញ្ញាសាប្រឡងបេក្ខជន និងសំណៅឯកសារនានាឱ្យបានត្រឹមត្រូវ ដោយនេះជារដូវភ្លៀង ត្រូវត្រៀមឱ្យបានរួចរាល់នូវថង់ផ្លាស្ទិចដើម្បីវេចខ្ចប់បង្ការការទទឹកខូចសំណៅឯកសារជាដើម។

ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើកំណែទម្រង់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលជាផ្នែកមួយដ៏សំខាន់នៃកំណែទម្រង់វិស័យអប់រំកម្ពុជាទាំងមូល ដែលមានគោលដៅចម្បង គឺដើម្បីពង្រឹងធនធានមនុស្សនៅកម្ពុជា ជំរុញឱ្យសិស្សប្រឹងប្រែងរៀនសូត្រ ឯគ្រូក៏ខំប្រឹងបង្រៀន ត្បិតថាទាល់តែមានការប្រឡងដែលតឹងរឹង មានតម្លាភាព និងភាពយុត្តិធម៌ ទើបអាចជំរុញឱ្យសិស្សខិតខំប្រឹងប្រែងរៀនពិតប្រាកដ ដូច្នេះកម្ពុជានឹងទទួលបាននូវធនធានមនុស្សប្រកបដោយគុណភាព ដែលជាកម្លាំងចលករដ៏សំខាន់គាំទ្រដល់ការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងផ្តាំផ្ញើទៅកាន់យុវជនកម្ពុជាទាំងអស់ សូមឱ្យចងចាំថា ទន្ទឹមនឹងមានស្មារតីស្នេហាជាតិ ក៏ត្រូវមានសមត្ថភាពផងដែរ ទើបប្រទេសជាតិយើងរីកច្រើនឆាប់រហ័ស រស់នៅប្រកបដោយកិត្តិយស និងរក្សាបាននូវសុខ សន្តិភាព បូរណភាពទឹកដី និងការអភវិឌ្ឍប្រកបដោយចីរភាព។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមលើកទឹកចិត្តក្រុមការងារទទួលបន្ទុកការប្រឡងឆ្នាំនេះទាំងអស់ ឱ្យបន្តខិតខំបំពេញតាមភារកិច្ចរៀងៗខ្លួនប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាព ដើម្បីជំរុញឱ្យដំណើរការនៃការប្រឡងប្រព្រឹត្តិទៅប្រកបដោយភាពរលូនជោគជ័យ និងសូមជូនពរឱ្យមានសុខ សុវត្ថិភាព សុខភាពល្អ និងទទួលបានជោគជ័យនៅក្នុងការបំពេញភារកិច្ចដ៏សំខាន់នេះ ដើម្បីរួមចំណែកពង្រឹងគុណភាពធនធានមនុស្សកម្ពុជាឱ្យកាន់តែរឹងមាំ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm