ព្យុះធូលីដ៏ធំវាយប្រហាររដ្ឋអារីហ្សូណា របស់សហរដ្ឋអាមេរិក ដោយបង្កការរំខានយ៉ាងទូលំទូលាយ

2025/08/26 09:46:36 pm        619

ព្យុះធូលីដ៏ធំសម្បើម បានវាយប្រហារផ្នែកខ្លះនៃទីក្រុងរណប ហ្វីនិច (Phoenix) រដ្ឋអារីហ្សូណា របស់សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃចន្ទ (២៥ សីហា) ដោយបានធ្វើឱ្យទីក្រុងនេះធ្លាក់ទៅក្នុងភាពមើលឃើញជិតស្មើសូន្យ ហើយបង្កការរំខានយ៉ាងទូលំទូលាយ ធ្វើឱ្យដើមឈើបាក់រលំ ការខូចខាតដោយកម្លាំងខ្យល់ និងការដាច់ចរន្តអគ្គិសនី។

ព្យុះធូលីត្រូវបន្តពីក្រោយដោយផ្គររន្ទះយ៉ាងខ្លាំងក្លា ដែលកើតឡើងពាសពេញទីក្រុង រួមទាំងអាកាសយានដ្ឋាន Phoenix Sky Harbor ជាទីដែលស្ពានតភ្ជាប់មួយកន្លែងរងការខូចខាតដោយខ្យល់បក់បោកក្នុងល្បឿនជាង ១១០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយជើងហោះហើរត្រូវបានរំខាន។

សេវាអាកាសធាតុជាតិនៅទីក្រុង Phoenix បានចេញទាំងការព្រមានពីព្យុះធូលី និងផ្គររន្ទះធ្ងន់ធ្ងរ ខណៈប្រព័ន្ធអាកាសធាតុនេះរំកិលចូលទៅក្នុងតំបន់ Maricopa កាលពីល្ងាចថ្ងៃចន្ទ។ សេវាអាកាសធាតុក៏ព្រមានអ្នកបើកបរ ឱ្យប្រយ័ត្នពីកម្រិតនៃការមើលឃើញជិតស្មើសូន្យ ហើយជំរុញឱ្យអ្នកស្រុកប្រុងប្រយ័ត្នដើម្បីសុវត្ថិភាព។

បន្ទាប់ពីព្យុះនេះបានបោកបក់រួច អតិថិជនជាង ៦ម៉ឺនគ្រួសារនៅក្នុងរដ្ឋអារីហ្សូណា ពុំមានថាមពលប្រើប្រាស់ ដោយភាគច្រើននៃការដាច់ចរន្តបានប្រមូលផ្តុំនៅក្នុងតំបន់ Maricopa នេះបើយោងតាមគេហទំព័រតាមដានការដាច់អគ្គិសនី PowerOutage របស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        353
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        352
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        343

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm