ជនសកម្មប្រយុទ្ធអ៊ុយក្រែន ៨នាក់ ដែលចាប់បាន ត្រូវប្រគល់ទៅឲ្យក្រុមអ្នកស៊ើបអង្កេត នៅតំបន់ Kursk

2025/08/26 09:49:44 pm        352

ភ្នាក់ងារអនុវត្តច្បាប់ បានប្រាប់សារព័ត៌មានTASS ថា ភ័ស្តុតាងនៃឧក្រិដ្ឋកម្មប្រឆាំងនឹងប្រជាជនស៊ីវិល ត្រូវបានកំណត់អត្តសញ្ញាណ នៅក្នុងសកម្មភាពរបស់ជនសកម្មប្រយុទ្ធអ៊ុយក្រែនចំនួន ៨នាក់ ដែលបានចុះចាញ់ នៅតំបន់ Kursk របស់ប្រទេសរុស្ស៊ីមុននេះ។ ពួកគេត្រូវបានប្រគល់ទៅឲ្យក្រុមអ្នកស៊ើបអង្កេតយោធា ដើម្បីសាកសួរ។

ប្រភពរបស់ទីភ្នាក់ងារនេះ បាននិយាយថា៖«សរុបមក ជនសកម្មប្រយុទ្ធអ៊ុយក្រែនចំនួន ៨នាក់ ដែលបានចុះចាញ់ ត្រូវបានឃុំខ្លួនក្នុងរយៈពេលមួយខែ ក្នុងចំណោមពួកគេ ៣នាក់ ក្នុងអំឡុងសប្តាហ៍មុន។ ពួកគេទាំងអស់ ត្រូវបានបញ្ជូនទៅឲ្យក្រុមស៊ើបអង្កេតយោធា ដើម្បីសាកសួរ ពីព្រោះសកម្មភាពរបស់ពួកគេបង្ហាញសញ្ញានៃឧក្រិដ្ឋកម្មប្រឆាំងនឹងប្រជាជនស៊ីវិល។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកទោសសង្គ្រាមអ៊ុយក្រែន បានលួចឆ្លងព្រំដែនរុស្ស៊ី ដោយខុសច្បាប់ តាមពេលវេលាផ្សេងៗគ្នា ហើយបានលុកលុយចូលទឹកដីនៃតំបន់ Kursk។ បច្ចុប្បន្ន ពួកគេកំពុង   ផ្តល់សក្ខីកម្មលម្អិតទាក់ទងនឹងឧក្រិដ្ឋកម្មរបស់ពួកគេប្រឆាំងនឹងជនស៊ីវិល។

របាយការណ៍ថ្មីៗ បានបង្ហាញថា អ្នកស៊ើបអង្កេតមកពីគណៈកម្មាធិការស៊ើបអង្កេត ដែលពិនិត្យមើលឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយកងកម្លាំងអ៊ុយក្រែន នៅក្នុងតំបន់ Kursk បានចាប់ផ្តើមដំណើរការសំណុំរឿងឧក្រិដ្ឋកម្មជាង ៦០០ ករណី ដែលក្នុងនោះ ២១៣ ករណី ត្រូវបានបញ្ជូនទៅតុលាការរួចហើយ។

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        19
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        38
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm