ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យឯកឧត្តម ប៊ួយ ថាញ់ ស៊ឺន រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ ដែលបានអ ញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នារសៀ លថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ប៊ួយ ថាញ់ ស៊ឺន នៅកម្ពុជាថា ជាការចូលរួមចំណែកដ៏សំខាន់នៅក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទំាងពីរ ដែលមានជាយូរមកហើយនេះ ឱ្យកាន់តែប្រសើរខ្លាំងក្លាថែមទៀត។
ក្នុងជំនួបនោះសម្តេចប្រធានរដ្ឋសភា និងឯកឧត្តម ប៊ួយ ថាញ់ ស៊ឺន បានអបអរសាទរចំពោះខួប៥៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទំាងពីរនៅឆ្នាំនេះ។ ឯកឧត្តម ប៊ួយ ថាញ់ ស៊ឺន បានអបអរសាទរនិងបង្ហាញក្តីរីករាយជាទីបំផុតចំពោះការរីកចម្រើនរបស់កម្ពុជាឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃនៅលើគ្រ ប់វិស័យ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបជូនសម្តេចពីលទ្ធផលការងារជាច្រើនដែលសម្រេចបាននៅក្នុ ងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកម្ពុជានាឱកាសនេះ។ នៅក្នុងនោះឯកឧត្តម បានចូលជួបសម្តែ ងការគួរសមជាមួយសម្តេចនាយករដ្ឋមន្រ្តី សម្តេចប្រធានព្រឹទ្ធសភា និងបានពិភាក្សាការងារទ្វេភាគីជា មួយឯកឧត្តមរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ របស់កម្ពុជាផងដែរ។ ឯកឧត្តម ប៊ួយ ថាញ់ ស៊ឺន ក៏បានគោរពស្នើសុំសម្តេចប្រធានរដ្ឋសភា ជួយជំរុញដល់ការពង្រឹងកិច្ចសហប្រតិបត្តិរវាងស្ថាប័នរដ្ឋសភាប្រទេសទំាងពីរ តាមការបង្កើនឱ្យមានដំណើរទស្សនកិច្ច និងការចែករំលែកបទពិសោ ធន៍ពីគ្នាទៅវិញទៅមកឱ្យបានញឹកញាប់ ទំាងក្នុងក្របខណ្ឌសមាជិកសភាវ័យក្មេង ក្រុមមិត្តភាពសភា និងសមាជិកសភាស្រ្តី។ ឯកឧត្តមក៏បានស្នើសុំសម្តេច ជួយសម្រួលនិងបង្កើនយន្តការដល់សកម្មភាពធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទំាងពីរឱ្យកាន់តែមានកំណើនឡើង។ ជាមួយគ្នានេះ ឯកឧត្ត មរដ្ឋមន្រ្តី បានគោរពស្នើសុំសម្តេចជំរុញនិងលើកកម្ពស់ការគំាទ្រគ្នាទៅវិញទៅមករវាងស្ថាប័ននីតិប្ប ញ្ញត្តិប្រទេសទំាងពីរនៅលើវេទិការអន្តរជាតិនានាដូចជា APA, AIPA, IPU, APPF ជាដើម។ ឯកឧត្តម ក៏បានជូនពរកម្ពុជាឱ្យទទួលបានជោគជ័យនៅក្នុងឋានៈជាប្រធានASEAN និង AIPA នៅឆ្នាំនេះ ហើ យភាគីវៀតណាមគំាទ្របេសកកម្មដ៏ឧត្តុង្គឧត្តមរបស់កម្ពុជានេះ។ តាងនាមថ្នាក់ដឹកនាំប្រទេសវៀតណាម ឯកឧត្តមក៏បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅពេលវេលាសមស្របណាមួយ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលយកសំណើររបស់ភាគីវៀតណាម និងបានសន្យាថា សម្តេចនឹងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅពេលវេលាសមស្របណាមួយ៕ អត្ថបទ៖ គង់ ឌិន