ប្រធាន OIC អំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ និងបញ្ចប់ការឈ្លានពានរបស់អ៊ីស្រាអែល នៅ ហ្កាហ្សា

2025/08/26 10:02:33 pm        215

អគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម (OIC) លោក Hissein Brahim Taha កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ និងអចិន្ត្រៃយ៍ នៅក្នុងតំបន់ហ្កាហ្សា ដោយជំរុញឲ្យបញ្ចប់ការឈ្លានពានរបស់អ៊ីស្រាអែល និងការដកទ័ពអ៊ីស្រាអែលទាំងស្រុង។

ថ្លែងនៅក្នុងសម័យប្រជុំវិសាមញ្ញលើកទី ២១ នៃក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេស OIC នៅទីក្រុង Jeddah នៃប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត លោក Taha បានថ្កោលទោសអ្វី ដែលលោកបានពិពណ៌នាថា ជាអំពើប្រល័យពូជសាសន៍ ការបោសសម្អាតជនជាតិភាគតិច ការផ្លាស់ទីលំនៅដោយបង្ខំ ការបំផ្លិចបំផ្លាញជាប្រព័ន្ធ និងការបិទផ្លូវខុសច្បាប់នៃតំបន់ហ្កាហ្សា ដោយចោទប្រកាន់អ៊ីស្រាអែលថា បានប្រើប្រាស់ការបង្អត់អាហារ ជាអាវុធនៃសង្គ្រាម។

ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត បានរាយការណ៍ថា លោកក៏បានថ្កោលទោសការពង្រីកកន្លែងតាំងទីលំនៅរបស់អ៊ីស្រាអែល ជាពិសេសនៅតំបន់ E1 នៃទីក្រុងហ្ស៊េរុយសាឡឹម និងការកំណត់គោលដៅទៅលើអ្នកសារព័ត៌មាន ដោយនិយាយថា សកម្មភាពបែបនេះ ទាមទារឲ្យមានការកាត់ទោសតាមច្បាប់ ក្រោមច្បាប់អន្តរជាតិ។

លោក Taha បាននិយាយថា៖«ឧក្រិដ្ឋកម្មសង្គ្រាមដ៏គួរឲ្យរន្ធត់»របស់អ៊ីស្រាអែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីនទាមទារឲ្យមានការឆ្លើយតបជាអន្តរជាតិ ដែលមានប្រសិទ្ធភាពជាងមុន ដោយព្រមានថា ចេតនារបស់រដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការគ្រប់គ្រងយោធាយ៉ាងពេញលេញលើតំបន់ហ្កាហ្សា និងបន្ត «ចក្ខុ  វិស័យអ៊ីស្រាអែលកាន់តែច្រើន» គឺជាការរំលោភលើច្បាប់អន្តរជាតិ។

កិច្ចប្រជុំនេះ ក៏បានលើកឡើងពីវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើង នៅក្នុងតំបន់ហ្កាហ្សានេះ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        39
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        39
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm