ហ្ស៊កដានី ថ្កោលទោសចំពោះការវាយប្រហារដោយអ្នកតាំងលំនៅ ទៅលើក្បួនជំនួយនៅតំបន់ហ្កាហ្សា

2025/08/26 03:07:26 pm        104

ប្រទេសហ្ស៊កដានីកាលពីថ្ងៃចន្ទ បានថ្កោលទោសចំពោះការវាយប្រហារលើរថយន្តសង្គ្រោះរបស់ហ្ស៊កដានីដែលកំពុងធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សាស្ទ្រីបដោយអ្នកតាំងលំនៅអ៊ីស្រាអែល ដោយពណ៌នាអំពីសកម្មភាពរបស់ពួកគេថា ពិតជាមានគ្រោះថ្នាក់សម្រាប់អ្នកបើកបរដឹកជំនួយ ក្រៅពីការរារាំងប្រតិបត្តិការមនុស្សធម៌សម្រាប់តំបន់ដែលត្រូវឡោមព័ទ្ធនេះ។

លោក Mohammad Momani អ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋាភិបាល បាននិយាយនៅក្នុងរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ Petra ថា អ្នកតាំងលំនៅមួយក្រុមកាលពីល្ងាចថ្ងៃអាទិត្យ បានព្យាយាមរារាំងក្បួនរថយន្តសង្គ្រោះចំនួន ៥៩គ្រឿង ដែលក្រោយមកបានឆ្លងកាត់ចូលទៅក្នុងតំបន់ហ្កាហ្សា។

លោក Momani បានអះអាងថា រថយន្តដឹកទំនិញចំនួន ៤គ្រឿង ត្រូវបានវាយប្រហារ ដោយអ្នកតាំងទីលំនៅបានគប់ដុំថ្ម វាយកញ្ចក់រថយន្ត កាត់សំបកកង់រថយន្តឲ្យធ្លាយ ព្រមទាំងខូចខាតផ្នែកខាងមុខ និង     ចំហៀង។

មន្ត្រីហ្ស៊កដានី បានសង្កត់ធ្ងន់ថា អាជ្ញាធរអ៊ីស្រាអែលទទួលខុសត្រូវចំពោះការបរាជ័យ ក្នុងការទប់ស្កាត់ឧប្បត្តិហេតុបែបនេះ ដោយហៅការឆ្លើយតបថា «ធូររលុង» និងព្រមានថា ការវាយប្រហារនេះ បង្កហានិភ័យដល់សុវត្ថិភាពអ្នកបើកបរ រារាំងការងារជួយសង្គ្រោះ និងរំលោភលើអនុសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិ។

ទន្ទឹមនឹងនេះដែរ ហ្ស៊កដានីកាលពីថ្ងៃចន្ទ បានបញ្ជូនក្បួនរថយន្តមនុស្សធម៌លើកទី ១៩៣ របស់ខ្លួន ទៅកាន់តំបន់ហ្កាហ្សា ដើម្បីចែកចាយស្បៀងអាហារសំខាន់ៗ ដែលមាននៅលើរថយន្តដឹកទំនិញចំនួន ៥៩គ្រឿង។

អត្ថបទដែលទាក់ទង

អ្នកការទូត៖ អង់គ្លេស បារាំង និងអាល្លឺម៉ង់ នឹងផ្តួចផ្តើមដំណើរការដាក់ទណ្ឌកម្មរបស់ UN លើអ៊ីរ៉ង់
2025/08/28 08:18:24 pm        1
EU និងអង់គ្លេសកោះអញ្ជើញបេសកជនរុស្ស៊ី ក្រោយអគារបេសកកម្មរងខូចខាត អំឡុងការវាយប្រហារលើក្រុងគីវ
2025/08/28 08:18:00 pm        1
ប្រធានាធិបតីស្វីស ពិភាក្សាអំពីសន្តិភាព និងការកសាងឡើងវិញជាមួយនាយករដ្ឋមន្ត្រីអ៊ុយក្រែន
2025/08/28 08:17:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកការទូត៖ អង់គ្លេស បារាំង និងអាល្លឺម៉ង់ នឹងផ្តួចផ្តើមដំណើរការដាក់ទណ្ឌកម្មរបស់ UN លើអ៊ីរ៉ង់

2025/08/28 08:18:24 pm
​EU និងអង់គ្លេសកោះអញ្ជើញបេសកជនរុស្ស៊ី ក្រោយអគារបេសកកម្មរងខូចខាត អំឡុងការវាយប្រហារលើក្រុងគីវ
2025/08/28 08:18:00 pm
​ប្រធានាធិបតីស្វីស ពិភាក្សាអំពីសន្តិភាព និងការកសាងឡើងវិញជាមួយនាយករដ្ឋមន្ត្រីអ៊ុយក្រែន
2025/08/28 08:17:31 pm
​ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ចាកចេញពីអូស្ត្រាលី ក្នុងពេលមានជម្លោះផ្នែកការទូត ជុំវិញការវាយប្រហារប្រឆាំងជ្វីហ្វ
2025/08/28 07:34:30 pm
​រុស្ស៊ី បញ្ជាក់ថា «នៅតែចាប់អារម្មណ៍» ចំពោះសន្តិភាព ប៉ុន្តែនឹងបន្តការវាយប្រហារអ៊ុយក្រែន
2025/08/28 07:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/28 01:37:11 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/22 10:30:45 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/26 05:57:21 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am