ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសលីប៊ី បានបាញ់ប្រហារទៅលើនាវា ដែលកំពុងព្យាយាមជួយសង្គ្រោះជនអន្តោប្រវេសន៍

2025/08/26 10:21:38 pm        365

អង្គការមិនរកប្រាក់ចំណេញមួយ បាននិយាយកាលពីថ្ងៃចន្ទថា ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសលីប៊ី បានបាញ់ទៅលើនាវាមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់ក្រុមមនុស្សធម៌ ខណៈដែលខ្លួនកំពុងប្រឹងប្រែងជួយសង្រ្គោះទូកដឹកជនអន្តោប្រវេសន៍មួយគ្រឿង ដែលកំពុងជួបគ្រោះថ្នាក់ នៅសមុទ្រមេឌីទែរ៉ាណេ។

ការវាយប្រហារនេះ ដែលបានកើតឡើងកាលពីអាទិត្យនោះ ហាក់ដូចជាមានអំពើហិង្សាខ្លាំងបំផុតមួយ ពាក់ព័ន្ធនឹងនាវាជួយសង្គ្រោះអឺរ៉ុប និងឆ្មាំឆ្នេរសមុទ្រលីប៊ី ដែលទទួលបានការបណ្តុះបណ្តាល សម្ភារៈ និងថវិកា ពីសហភាពអឺរ៉ុប។

អង្គការមនុស្សធម៌ SOS Mediterranee បាននិយាយថា ការប្រឈមមុខដាក់គ្នានេះ បានកើតឡើងប្រហែល ៤០ម៉ាយ ពីភាគខាងជើងនៃឆ្នេរសមុទ្រលីប៊ី ហើយបានចេញផ្សាយព័ត៌មានលម្អិត និងរូបភាពនៃឧប្បត្តិហេតុនេះ។ ពុំមានអ្នកស្លាប់និងរបួស ត្រូវបានរាយការណ៍ទេ ទោះបីជាក្រុមនេះ បាននិយាយថា នាវានេះ មានការខូចខាតយ៉ាងដំណំក៏ដោយ។

អង្គការនេះ ប្រើប្រាស់នាវា Ocean Viking ដែលមានទង់ជាតិន័រវែស ក្នុងភាពជាដៃគូជាមួយសហព័ន្ធ កាកបាទក្រហម និងសង្គមអឌ្ឍចន្ទក្រហមអន្តរជាតិ។

អ្នកនាំពាក្យឆ្មាំឆ្នេរលីប៊ី មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        186
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        226
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm