ឯកសាររបស់រដ្ឋបាលលោក Trump បង្ហាញពីអត្រាពន្ធ ៥០% អនុវត្តលើឥណ្ឌាឆាប់ៗ

2025/08/26 10:53:26 pm        104

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញពីផែនការអនុវត្តអត្រាពន្ធ ៥០ភាគរយលើផលិតផលពីប្រទេសឥណ្ឌា នៅក្នុងឯកសារព្រាងមួយដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃចន្ទ (ទី២៥ ខែសីហា) ជាសញ្ញាចុងក្រោយបំផុតដែលសេតវិមានគ្រោងនឹងបន្តទៅមុខជាមួយនឹងកាតព្វកិច្ចពន្ធដ៏ខ្ពស់នេះ ខណៈដែលកិច្ចប្រឹងប្រែង ដើម្បីធ្វើជាអ្នកសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាព រវាងរុស្ស៊ី និងអ៊ុយក្រែន ហាក់ដូចជាកំពុងជាប់គាំង។

ឯកសារសេចក្ដីជូនដំណឹងដែលចុះផ្សាយដោយក្រសួងសន្តិសុខមាតុភូមិ បានបង្ហាញថា ពន្ធដ៏ខ្ពស់នេះ នឹងអនុវត្តចំពោះផលិតផលឥណ្ឌា «ដែលត្រូវបានបញ្ចូលទៅក្នុងទីផ្សារ សម្រាប់ការប្រើប្រាស់ ឬដឹកចេញពីឃ្លាំង សម្រាប់ការប្រើប្រាស់ ឬក្រោយម៉ោង ១២:០១នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥»។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីផែនការ កាលពីដើមខែសីហា ដើម្បីដំឡើងពន្ធទ្វេដងលើទំនិញឥណ្ឌា ពីកម្រិត ២៥ភាគរយ ទៅ ៥០ភាគរយ ជុំវិញការទិញប្រេងពីរុស្ស៊ី ដោយសង្ឃឹមថា នឹងដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឲ្យព្រមទៅកាន់តុចរចា ដើម្បីបញ្ចប់សង្គ្រាមលើអ៊ុយក្រែន។

រដ្ឋាភិបាលឥណ្ឌា បានចាត់ទុកអ្វីដែលត្រូវបានហៅថា ពន្ធបន្ថែមនេះថា ជាវិធានការអយុត្តិធម៌ ខណៈដែលសង្ឃឹមថា ការទម្លាយនូវភាពទាល់ច្រក តាមរយៈការចរចាសន្តិភាព អាចលុបចោលការតម្រូវឲ្យបង់ពន្ធដ៏ខ្ពស់ខ្លាំងនេះ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm