កីឡាករ ២៦រូប ត្រូវបានកោះហៅប្រមូផ្ដុំ ត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះជើងឯក U23 អាស៊ី ពូលG

2025/08/26 10:54:59 pm        418

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករ ២៦នាក់ ដែលត្រូវបានកោះហៅចូលរួមប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតជម្រុះជើងឯកអាស៊ីយុវជនអាយុក្រោម ២៣ឆ្នាំ ឆ្នាំ២០២៦ ពូលG ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។

ជាមួយបញ្ជីឈ្មោះកីឡាករ ដែលជ្រើសរើស និងដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុន លោក Koji Gyotoku គេឃើញមានការផ្លាស់ប្ដូរសមាសភាពថ្មីមួយចំនួន បើធៀបនឹងបញ្ជីឈ្មោះក្រុម U23 កម្ពុជា ដែលបានចូលរួមការប្រកួតជើងឯកអាស៊ាន កាលពីថ្មីៗ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក៏បានលេចនូវវត្ដមានកីឡាករកូនកាត់ខ្មែរកាណាដា ឈឿន ដាវីន ដែលជាសមាជិកយុវជនថ្នាលនៃក្លិបលីគកំពូលកាណាដា York United FC ផងដែរ។

ចំពោះកីឡាករ ២៥នាក់ផ្សេងទៀត រួមមានសមាជិកក្លិបព្រះខ័នរាជស្វាយរៀង មានកីឡាករ សុវណ្ណ ដូណា និង ជូន ស៊ីនទិ។ ភ្នំពេញក្រោន មានកីឡាករ បុង សាយូអ៊េល, កើត ពេជ្រ, យ៉ែម ដេវិត, ឈិន វឹននីន និង សោម បូរិទ្ធ។ កងយោធពលខេមរភូមិន្ទ មានកីឡាករ យ៉ង ភូមិន្ទ, ខន ណារ៉ង់ និង ម៉ាត់ ឡានី ។ ណាហ្គាវើលដ៏ មានកីឡាករ រ៉េត លីហេង, ផាត សុខា និង អ៊ាវ សុវណ្ណារ៉ា ។ បឹងកេត មានកីឡាករ លឹម អារុណរ៉េយមិន និង ឃាន់ សុប៊ិន។ វិសាខា មានកីឡាករ ស៊ិន សុវណ្ណមករា និង ម៉ុន រ៉ាដូ ។ ឡាយហ្វខេត្តព្រះសីហនុ មានកីឡាករ រ៉ុន ចុងមីង និង វ៉ាន វីត ។ អង្គរថាយហ្គឺរ មានកីឡាករ អ៊ឹម វ៉ាឃីម, ចាន់វិបុល ដាវីដ និង ទាំ មករា។ ISI ដង្កោសែនជ័យ មានកីឡាករ សំអុល ទីណា និងកីឡាករ វឿន វ៉ា មកពីក្លិបអឹមអូអាយ កំពង់ដេវ៉ា។

គួរដឹងថា សម្រាប់ការប្រកួតជម្រុះពានរង្វាន់ AFC U-23 Asian Cup 2026 ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះពូលG គឺមានបេក្ខភាព ៤ក្រុមចូលរួម រួមមានម្ចាស់ផ្ទះកម្ពុជា អ៊ីរ៉ាក់ អូម៉ង់ និងប៉ាគីស្ថាន។ ចំពោះកម្មវិធីប្រកួតរបស់ក្រុមគោព្រៃជំទង់កម្ពុជា គឺត្រូវជួបក្រុម U23 អូម៉ង់ មុនគេ នាថ្ងៃទី៣-កញ្ញា មុនបន្ដជួបក្រុមយុវជនប៉ាគីស្ថាន នាថ្ងៃទី៦-កញ្ញា និងចុងក្រោយ ត្រូវជួបក្រុមខ្លាំងអ៊ីរ៉ាក់ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ៕

អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        118
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm