មន្ត្រី៖ ប្រធានាធិបតីស៊ីរី នឹងចូលរួមថ្លែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ

2025/08/26 11:10:04 pm        82

មន្ត្រីក្រសួងការបរទេសម្នាក់ កាលពីថ្ងៃចន្ទ (ទី២៥ ខែសីហា) បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa នឹងចូលរួមថ្លែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ (UN) នាខែក្រោយនេះ ដោយនាំឲ្យរូបលោកជាមេដឹកនាំស៊ីរីដំបូងគេដែលធ្វើដូច្នេះ ក្នុងរយៈពេលជាច្រើនទសវត្សរ៍។

ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ខណៈដែលរូបគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ មន្ត្រីរូបនេះបានបញ្ជាក់ថា លោក Al-Sharaa «នឹងចូលរួមនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ជាកន្លែងដែលលោកនឹងថ្លែងសុន្ទរកថា»។

គួរបញ្ជាក់ថា លោក Al-Sharaa បានឡើងកាន់អំណាចក្នុងខែធ្នូឆ្នាំមុន បន្ទាប់ពីក្រុមរបស់លោក បានដឹកនាំក្រុមចម្រុះនៃកងកម្លាំងប្រឆាំង ដែលបានផ្តួលរំលំមេដឹកនាំដ៏យូរលង់ គឺលោក Bashar al-Assad បន្ទាប់ពីមានសង្រ្គាមស៊ីវិលយ៉ាងខ្លាំងក្លាជិត ១៤ឆ្នាំ។

មន្ត្រីរូបនោះបានប្រាប់បន្ថែមថា៖ «លោកនឹងក្លាយជាប្រធានាធិបតីស៊ីរីដំបូងគេដែលឡើងនិយាយនៅឯអង្គការសហប្រជាជាតិ គិតចាប់តាំងពីអតីតប្រធានាធិបតី Nureddin al-Atassi (ក្នុងឆ្នាំ១៩៦៧) និងជាប្រធានាធិបតីស៊ីរីដំបូងដែលមិនធ្លាប់ចូលរួមក្នុងសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាត ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២២-៣០ ខែកញ្ញា»។

ចាប់តាំងពីឡើងកាន់អំណាចមក អាជ្ញាធរថ្មីរបស់ស៊ីរីទទួលបានការគាំទ្រទាំងក្នុងតំបន់ និងអន្តរជាតិ។ កាលពីខែមេសា រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad al-Shaibani បានថ្លែងទៅកាន់អង្គការសហប្រជាជាតិជាលើកដំបូង ហើយបានលើកទង់ជាតិថ្មីរបស់ប្រទេសលោក នៅទីស្នាក់ការកណ្តាលរបស់ស្ថាប័នដ៏ធំនេះ ក្នុងទីក្រុងញូវយ៉ក៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        45
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm