Amnesty ជំរុញឲ្យស៊ើបអង្កេតពីឧក្រិដ្ឋកម្មសង្គ្រាម ជុំវិញការបំផ្លិចបំផ្លាញរបស់អ៊ីស្រាអែល នៅលីបង់

2025/08/27 12:05:15 am        50

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International ) នៅថ្ងៃអង្គារ (ទី២៦ ខែសីហា)នេះ បានលើកឡើងថា ការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយរបស់កងទ័ពអ៊ីស្រាអែលលើទ្រព្យសម្បត្តិជនស៊ីវិល នៅភាគខាងត្បូងនៃប្រទេសលីបង់ ក្នុងនោះរួមទាំងការវាយប្រហារបន្ទាប់ពីបានឈានដល់បទឈប់បាញ់ជាមួយក្រុមហេសបូឡាផងដែរនោះ គួរតែត្រូវបានស៊ើបអង្កេតជាឧក្រិដ្ឋកម្មសង្គ្រាម។

បទឈប់បាញ់កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ភាគច្រើនបានបញ្ចប់អរិភាពអស់រយៈពេលជាង ១ឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលរួមទាំងបិទបញ្ចប់សង្រ្គាមបើកចំហរយៈពេល ២ខែ ជាពេលដែលអ៊ីស្រាអែលបានបញ្ជូនកងទ័ពជើងគោកចូលទៅ និងបើកយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ធំមួយ នៅលីបង់។

Amnesty បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ និងដោយមានចេតនារបស់យោធាអ៊ីស្រាអែល លើទ្រព្យសម្បត្តិស៊ីវិល និងដីកសិកម្ម នៅទូទាំងភាគខាងត្បូងនៃប្រទេសលីបង់ ត្រូវតែត្រូវបានស៊ើបអង្កេតជាឧក្រិដ្ឋកម្មសង្គ្រាម»។

លោកស្រី Erika Guevara Rosas នៃក្រុមសិទ្ធិមនុស្សមួយនេះ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការបំផ្លិចបំផ្លាញបាន «ធ្វើឲ្យតំបន់ទាំងមូលមិនអាចរស់នៅបាន និងបង្កឲ្យមានការបាត់បង់អាយុជីវិតរាប់មិនអស់»។

អ៊ីស្រាអែលបានបញ្ជាក់មករហូតថា សកម្មភាពយោធារបស់ខ្លួន បានផ្តោតលើទីតាំង និងប្រតិបត្តិការរបស់ក្រុមហេសបូឡា ហើយខ្លួននៅតែបន្តវាយប្រហារប្រទេសលីបង់ បើទោះបីជាមានបទឈប់បាញ់ក៏ដោយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        92
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        81
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm