រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញឱ្យសហគ្រាសចាប់យកសេដ្ឋកិច្ចឌីជីថល ដើម្បីរួមចំណែកនៅឆ្នាំ២០២៩

2025/08/27 02:16:41 am        112

ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី ជំរុញឱ្យសហគ្រាសត្រៀមរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល លើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ ក៏ដូចជាការគ្រប់គ្រង និងកាត់បន្ថយនូវហានិភ័យ ដែលអាចកើតឡើងជាយថាហេតុ ដើម្បីរួមចំណែកគាំទ្រដល់ដំណើរចាកចេញរបស់ កម្ពុជាពីឋានៈក្រុមប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។ 

​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងកម្មពិធីបិទ បញ្ចប់គម្រោងពង្រឹងរចនាសម្ព័ន្ធ សម្រាប់ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ក្នុងតំបន់អាស៊ាន (ASEAN-SME) នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៥ នេះថា ការពង្រឹងរចនាសម្ព័ន្ធតំបន់ ដើម្បីជំរុញសហគ្រាសធុនតូច និងមធ្យមអាស៊ាន គឺជាគម្រោងដ៏មាន សារៈប្រយោជន៍ គាំទ្រដល់ការផ្សាភ្ជាប់បណ្តាសហគ្រាសធុនតូច និងមធ្យម ឱ្យទទួលបានសេវាគាំទ្រការផ្តល់ព័ត៌មានអាជីវកម្ម ប្រឹក្សាយោបល់ ផ្គូផ្គងអាជីវកម្មតាមថ្នាលព័ត៌មានប្រចាំតំបន់ ហៅថា ASEAN ACCESS និងថ្នាលព័ត៌មានជាតិហៅថា KhmerSME។ 

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងបន្ថែមថា បញ្ហានេះក្រសួងបានយកចិត្តទុកដាក់លើកកម្ពស់សហគ្រិនភាព និងការអភិវឌ្ឍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ការងារអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការបង្កើតការងារសមរម្យ ការតម្រង់ទិសរួម ជាមួយការ បង្កើតនិងកែសម្រួលក្របខណ្ឌគតិយុត្ត និងបទប្បញ្ញត្តិគាំទ្រពាក់ព័ន្ធនានា ដែលធានាបរិបទមួយឆ្ពោះទៅមុខប្រកបដោយនិរន្តរភាព មានលក្ខណៈចម្រុះ មានការទទួលខុសត្រូវខាងបរិស្ថាន និងសង្គមខ្ពស់ ហើយពង្រីកបាននូវអន្តរកម្មសេដ្ឋកិច្ច រវាងផ្នែកកម្មន្តសាល ជាមួយវិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច ខ្សែច្រវាក់តម្លៃ និងភាពប្រកួតប្រជែង របស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។ 

ឯកឧត្តម គូសបញ្ជាក់ថា ថ្នាលព័ត៌មានថ្នាក់តំបន់ Asean Access និងថ្នាលព័ត៌មានថ្នាក់ជាតិ KhmerSME គឺជាសក្ខីភាព បញ្ជាក់យ៉ាងច្បាស់ ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង លើការទទួលបានព័ត៌មានសម្រាប់ SME នៅកម្ពុជា និងក្នុងតំបន់ តាមរយៈការ យកចិត្តទុកដាក់ពីសារៈសំខាន់ ក្នុងការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ មានទំនុកចិត្ត និងអាចជឿជាក់បាន ខណៈដែលសហគ្រាសធុន មីក្រូ តូច និងមធ្យម នៅប្រទេសកម្ពុជា ភាគច្រើនជាអាជីវកម្មបែបគ្រួសារ ហើយការទទួលបានព័ត៌មានគឺនៅមានកម្រិត ដែលធ្វើឱ្យ ប៉ះពាល់ខ្លាំងដល់ការប្រកួតប្រជែង។ លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធផ្នែកបច្ចេកវិទ្យានៅទូទាំងប្រទេស កំពុងត្រូវបានពង្រីក, ថ្នាល ព័ត៌មានថ្នាក់តំបន់ Asean Access និងថ្នាលព័ត៌មានថ្នាក់ជាតិ KhmerSME ជាពិសេស KhmerSME Match នឹងក្លាយខ្លួន ជាបណ្តុំនៃព័ត៌មានអាជីវកម្មពេញលេញ ដែលផ្តល់ឱកាសដល់អាជីវករ ផលិតករ សេវាករ រួមទាំងសិស្ស-និស្សិត បានសិក្សាស្វែងយល់ ពីអាជីវកម្មគ្រប់វិស័យនៅកម្ពុជា និងតំបន់។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា ភាពចាំបាច់របស់កម្ពុជានៅពេលនេះ គឺការកសាងប្រព័ន្ធអេកូឡូស៊ីខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក ពេញលេញមួយ ដែលមានទាំងពីការផ្គត់ផ្គង់វត្ថុធាតុដើម និងការកែច្នៃ រហូតដល់សេវាឡូជីស្ទីក ការធានាគុណភាព និងលទ្ធភាពចូល ក្នុងទីផ្សារ។ ឯកឧត្តម ក៏បានចូលរួមអបអរសាទរដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលទទួលបានសមិទ្ធផលពីការ អនុវត្តគម្រោងស្តីពី ការពង្រឹងរចនាសម្ព័ន្ធ តំបន់ដើម្បីជំរុញសហគ្រាសធុនតូច និងមធ្យមអាស៊ាន ដែលត្រូវបញ្ចប់នៅថ្ងៃនេះ ប្រកបដោយជោគជ័យ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        31
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        136
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm