អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស លើកទី៨ ដើម្បីជំរុញការផ្តល់មូលនិធិសុខាភិបាលសម្រាប់ប្រជាជនគន្លឹះ

2025/08/27 02:49:20 am        170

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នេះដោយទទួលបានការចាត់តាំងពីឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី៨ ឆ្នាំ២០២៥ ដើម្បីជំរុញការផ្តល់មូលនិធិសុខាភិបាលសម្រាប់ប្រជាជនគន្លឹះ។

​កិច្ចប្រជុំនេះត្រូវអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារក្រុមប្រឹក្សាបច្ចេកទេស នៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ក្រសួង ស្ថាប័ន និងរាជធានី ខេត្ត រួមនឹងតំណាងអង្គការយូអ៊ិនអេដស៍ (UNAIDS)ប្រចាំប្រទេសកម្ពុជា និងអង្គការសង្គមស៊ីវិលតាមរយៈចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញចំនួនសរុបប្រមាណ៧២នាក់។

បន្ទាប់ពីអង្គប្រជុំទាំងមូលបានក្រោកឈរស្មិងស្មាធិ៍គោរពវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជាដែលបានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធការពារទឹកដីប្រឆាំងនឹងសត្រូវសៀមឈ្លានពានមក ឯកឧត្តមបណ្ឌិតអគ្គលេខាធិការបានមានប្រសាសន៍ថា សេចក្តីសម្រេច១៩០សសរ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីការដាក់ឱ្យអនុវត្តសូចនាករតាមដានរួមគ្នា ឆ្នាំ២០២៤-២០២៨ រាជរដ្ឋាភិបាលបានកំណត់ការគ្របដណ្តប់សេវាគាំពារសង្គមដល់ក្រុមប្រជាជនគន្លឹះឱ្យបាន២៥ភាគរយ នៅឆ្នាំ២០២៥។ លើសពីនេះទៀត កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤     រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ដោយក្នុងនោះបានកំណត់ការគ្របដណ្តប់នៃកម្មវិធីគាំពារសង្គមសម្រាប់អ្នកផ្ទុកមេរោគអេដស៍ និងក្រុមប្រជាជនគន្លឹះ។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា គិតត្រឹមត្រីមាសទីមួយ ឆ្នាំ២០២៥ អ្នកផ្ទុកមេរោគអេដស៍ចំនួន៥០.៤៣៥នាក់ ស្មើនឹង៧១% នៃអ្នកផ្ទុកមេរោគអេដស៍សរុប៧០.៦៥៤នាក់ ដែលកំពុងទទួលឱសថប្រឆាំងមេរោគអេដស៍(ART) បានទទួលប័ណ្ណមូលនិធិសមធម៌សុខាភិបាលហើយប្រជាជនគន្លឹះប្រមាណ ១៥.៤៥៤ ត្រូវជាប្រមាណ៩% បានទទួលបណ្ណមូលនិធិសមធម៌សុខាភិបាល។ 

 ក្រោយលោក ឡាត់ ម៉ារ៉ា អនុប្រធាននាយកដ្ឋានបញ្ជិកា និងភាគទាននៃបេឡាជាតិសន្តិសុខសង្គម បានធ្វើបទបង្ហាញ «ស្តីពីនីតិវិធីនៃការផ្តល់ប័ណ្ណមូលនិធិសុខាភិបាលសម្រាប់បុគ្គលបម្រើក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ»មក អង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងផុសផុលដោយលើកពីលទ្ធផលដែលសម្រេចបាន និងបញ្ហាប្រឈមនៃការផ្តល់ប័ណ្ណសមធម៌សុខាភិបាលទាំងលើទិដ្ឋភាពផ្នែកតម្រូវការ (Demand site) និងផ្នែកផ្គត់ផ្គង់(Supply site) ដើម្បីរកដំណោះស្រាយរួមឱ្យមានកាន់តែមានប្រសិទ្ធភាព។

មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត

អគ្គលេខាធិការបានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណដល់សមាជិក សមាជិកាអង្គប្រជុំ និងសូមឱ្យក្រុមប្រឹក្សាបច្ចេកទេសទាំងអស់បន្តប្រឹងប្រែងធ្វើការរួមគ្នាដោយពង្រឹងកិច្ចសហការជាមួយអ្នកពាក់ព័ន្ធឱ្យកាន់តែប្រសើរ ដើម្បីឆ្ពោះទៅសម្រេចគោលដៅដែលបានកំណត់៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm