UN បញ្ចេញថវិកា៦០ម៉ឺនដុល្លារ ដល់ប៉ាគីស្ថាន ដែលរងគ្រោះពីទឹកជំនន់ដូវមូសុង ខណៈជម្លៀសជាថ្មីក្រោយឥណ្ឌាបញ្ចេញទឹក

2025/08/27 04:51:52 pm        126

អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ជាក់ក្នុងសប្តាហ៍នេះថា អង្គការសហប្រជាជាតិបានបញ្ចេញមូលនិធិសង្គ្រោះបន្ទាន់ចំនួន ៦០ម៉ឺនដុល្លារ សម្រាប់ប្រទេសប៉ាគីស្ថាន ខណៈ ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងបណ្ដាលមកពីរដូវមូសុង និងទឹកជំនន់នៅទូទាំងប្រទេសបានកើនឡើងដល់ជាង៨០០នាក់។

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសប៉ាគីស្ថានបានជម្លៀសមនុស្សយ៉ាងហោចណាស់ ១៥ម៉ឺននាក់ នៅតាមតំបន់ជាប់ដងទន្លេចំនួន ៣ ក្នុងតំបន់បេះដូងកសិកម្មរបស់ប្រទេសនេះ ដើម្បីគេចពីទឹកជំនន់ ខណៈប្រទេសជិតខាងឥណ្ឌាបានព្រមានថា ខ្លួនគ្រោងបញ្ចេញទឹក ពីទំនប់ ដែលតែងតែបញ្ចេញតាមទម្លាប់នៅពេលទឹកឡើងខ្ពស់ហួសទំនប់។



មន្ត្រីប៉ាគីស្ថានបាននិយាយថា ពួកគេបានទទួលការព្រមានជាលើកទីពីរពីប្រទេសឥណ្ឌាកាលពីថ្ងៃទី ២៥ ខែសីហាថា ខ្លួនមានបំណងបញ្ចេញទឹកចេញពីទំនប់ Madhopur ដែលឡើងពេញយ៉ាងឆាប់រហ័សនៅផ្នែកម្ខាងនៃខេត្ត Punjab ។

ភ្លៀងមូសុងបានធ្វើឱ្យមានការបំផ្លិចបំផ្លាញពាសពេញប្រទេសប៉ាគីស្ថាន បំផ្លាញដំណាំ សម្លាប់សត្វពាហនៈ និងបំផ្លាញផ្ទះសម្បែងរាប់ពាន់ខ្នងនៅក្នុងប្រទេសនេះ។ ក្រុមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិប៉ាគីស្ថាន (NDMA) បានរាយការណ៍ថាមនុស្ស ៨០២នាក់បានស្លាប់ដោយសារភ្លៀងរដូវ   មូសុង និងទឹកជំនន់ ចាប់តាំងពីថ្ងៃទី ២៦ ខែមិថុនា និង១.០៨៨ នាក់រងរបួស។  

ភ្លៀងនៅតែបន្តវាយលុកផ្នែកជាច្រើននៃប្រទេសនេះ ជាពិសេសខេត្តភាគខាងកើត Punjab ដែលជាខេត្តមានប្រជាជនច្រើនជាងគេបំផុត ជាទីដែលការកើនឡើងកម្រិតទឹកនៅក្នុងទន្លេ Sutlej និងទន្លេ Ravi បានជំរុញឱ្យអាជ្ញាធរជម្លៀសមនុស្សជាង១៧០.០០០នាក់ចេញពីតំបន់ងាយរងគ្រោះនានា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        223
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        264
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm