ការដំឡើងពន្ធដ៏ខ្ពស់របស់អាមេរិកនឹងប៉ះពាល់ដល់ការនាំចេញរបស់ឥណ្ឌាចាប់ពីថ្ងៃទី២៧ ខែសីហានេះ

2025/08/27 06:40:27 pm        69

ក្រុមហ៊ុននាំចេញរបស់ប្រទេសឥណ្ឌាកំពុងត្រៀមទប់ទល់ការធ្លាក់ចុះយ៉ាងខ្លាំងនៃការបញ្ជាទិញរបស់សហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ពីការដំឡើងពន្ធខ្ពស់ថ្មីទៅលើទំនិញរបស់ប្រទេសនៅអាស៊ីខាងត្បូងមួយនេះដែលត្រូវចូលជាធរមាននៅថ្ងៃពុធ ទី២៧ ខែសីហានេះ ដោយបង្កើនភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងដៃគូជាយុទ្ធសាស្ត្រទាំងពីរ។

ពន្ធបន្ថែម២៥ភាគរយដែលត្រូវបានប្រកាសដោយលោកប្រធានាធិបតី Donald Trump និងបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងដោយក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកយកពន្ធបន្ថែមសរុបរហូតដល់ ៥០ភាគរយក្នុងចំណោមពន្ធកម្រិតខ្ពស់បំផុតរបស់ទីក្រុងវ៉ាស៊ីនតោនជាការសងសឹកចំពោះការបង្កើនការទិញប្រេងរបស់ទីក្រុងញូវឌេលីពីប្រទេសរុស្ស៊ី ។

មន្ត្រីក្រសួងពាណិជ្ជកម្មម្នាក់បាននិយាយថា «រដ្ឋាភិបាលគ្មានសង្ឃឹមសម្រាប់ការបន្ធូរបន្ថយភ្លាមៗឬការពន្យារពេលនោះទេ»។ ក្រសួងបានសន្យាថានឹងផ្តល់ជំនួយហិរញ្ញវត្ថុដល់ក្រុមហ៊ុននាំចេញនានា និងការលើកទឹកចិត្តក្នុងការធ្វើពិពិធកម្មទៅកាន់ទីផ្សារផ្សេងទៀត រួមមានប្រទេសចិន អាមេរិកឡាទីន និងនៅមជ្ឈិមបូព៌ា។ ប្រាក់រូពីរបស់ឥណ្ឌា បានធ្លាក់ចុះដល់កម្រិតទាបបំផុតរយៈពេលបីសប្តាហ៍មកនេះទល់នឹងប្រាក់ដុល្លារ។ ពន្ធថ្មីបានអនុវត្តចាប់ពីម៉ោង ១២:០១នាទីយប់ឈានចូលថ្ងៃពុធម៉ោងក្នុងស្រុក ដោយមានករណីលើកលែងសម្រាប់ការដឹកជញ្ជូនឆ្លងកាត់ មានជំនួយមនុស្សធម៌ និងមុខទំនិញនៅក្រោមកម្មវិធីពាណិជ្ជកម្មបដិការ។ ចំណាត់ការដំឡើងពន្ធនៅថ្ងៃពុធនេះ កើតមានឡើងបន្ទាប់ពីការចរចារចំនួនប្រាំលើកដែលបានបរាជ័យ។ មន្ត្រីឥណ្ឌា សង្ឃឹមថាការដំឡើងពន្ធអាចត្រូវបានកំណត់ត្រឹម១៥ភាគរយ។ ផ្ទុយទៅវិញ ភាគីទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការវិនិច្ឆ័យមិនត្រឹមត្រូវផ្នែកនយោបាយ ដែលធ្វើឲ្យការចរចារបរាជ័យ ទោះបីជាពាណិជ្ជកម្មទ្វេភាគីមានតម្លៃជាង១៩០ពាន់លានដុល្លារក៏ដោយ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        67
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        58
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm