អតីតយុទ្ធជន៤០គ្រួសារនឹងទទួលបានផ្ទះ និងដី ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

2025/08/27 07:14:07 pm        129

អតីតយុទ្ធជនចំនួន៤០គ្រួសារ នឹងទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ចជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ការផ្តល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា នឹងប្រគល់ជូនអតីតយុទ្ធជនចំនួន ៤០គ្រួសារ ប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដែលអំណោយនេះកសាងតាមរយៈអ្នកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កំពតផត ស្ថិតក្នុងឃុំដូនបារ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ពិធីប្រគល់ និងទទួលអំណោយដ៏ថ្លៃថ្លានេះនឹងធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ថ្លែងថា គិតមកដល់ថ្ងៃនេះមានរយៈពេល២ឆ្នាំហើយនៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, ដែលសមាគមអតីតយុទ្ធជនកម្ពុជា បានបន្តគោលការណ៍ និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនចំពោះសុខទុក្ខរបស់អតីតយុទ្ធជន ព្រមទាំងពិនិត្យ និងវាយតម្លៃដល់អតីតយុទ្ធជនដែលជួបការលំបាកឱ្យទទួលបានអាទិភាពមុនគេ ក្នុងការទទួលអំណោយផ្ទះ និងដីរបស់រាជរដ្ឋាភិបាល ក៏ដូចជាការចុះជួបសួរសុខទុក្ខជាប់ជាប្រចាំជាមួយបងប្អូនអតីតយុទ្ធជនគ្រប់បណ្តារាជធានី-ខេត្ត។

ក្នុងនាមជាសេនាធិការជូនសម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា, ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម តែងតែចុះត្រួតពិនិត្យ និងតាមដានជាប់ជាប្រចាំអំពីស្ថានភាព ជីវភាព និងបញ្ហាប្រឈមរបស់អតីតយុទ្ធជនគ្រប់រូបដែលជួបការលំបាកឱ្យទទួលបានការដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការចាំបាច់ចំពោះមុខផងដែរ។

ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់របស់ អតីតយុទ្ធជនដែលមានចំពោះជាតិ និងប្រជាជន, ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយជាច្រើន ក្នុងការគាំទ្រដល់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនជាអតីតយុទ្ធជន ដូចជាការផ្តល់បណ្ណ ប.ស.ស. ដែលពួកគាត់អាច ទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ និងឯកជនមួយចំនួន ពិសេសផ្តល់ឱកាសឱ្យបងប្អូនអតីតយុទ្ធជនអាចចូលរួមក្នុងសង្គម តាមរយៈទទួលបានតួនាទីមួយចំនួនក្នុងមូលដ្ឋាន ហើយលើសពីនេះក៏បានផ្តល់ជាអាហារូបករណ៍ និងផ្តល់ឱកាសជាអាទិភាពដល់កូនចៅអតីតយុទ្ធជន បានចូលបំរើការងារកងទ័ពបន្តវេនពីឪពុកម្តាយផងដែរ។

បន្ថែមលើនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម តែងតែបានផ្តាំផ្ញើឲ្យលោកមេឃុំជាប្រធានកិត្តិយស និងលោកប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខាសមាគម ឃុំ សង្កាត់ ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការ និងបង្កគ្រប់លទ្ធភាពឲ្យបងប្អូនអតីតយុទ្ធជនគ្រប់រូបបានទទួលនូវសេវាសាធារណៈផ្សេងៗឱ្យមានប្រសិទ្ធភាពដូចប្រជាពលរដ្ឋទូទៅ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm