ក្រសួង​ការងារ ទទួលឧបករណ៍​បច្ចេកទេស ៤៥គ្រឿង សម្រាប់​មន្រ្តីអធិការ​កិច្ចការ​ងារប្រើប្រាស់ ដើម្បីត្រួតពិនិត្យសុវត្ថិភាព និងសុខភាពការងារ (OSH)

2025/08/27 09:25:46 pm        166

ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស(GIZ) តាមរយៈគម្រោង GIZ FABRIC Cambodia បានប្រគល់​ឧបករណ៍​បច្ចេកទេស​ចំនួន ៤៥គ្រឿង ជូនក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ សម្រាប់មន្រ្តីអធិការកិច្ច​ការងារប្រើ​ប្រាស់ ដើម្បីអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ ពេល​ចុះធ្វើអធិ​ការកិច្ច​ការ​ងារពាក់ព័ន្ធនឹងអនុលោមភាពនៃលក្ខខណ្ឌ​សុវត្ថិភាព និងសុខ​ភាព​ការ​ងារ​(OSH) នៅតាម​សហ​គ្រាស និងគ្រឹះស្ថាន។

ពិធីប្រគល់ និងទទួលនេះ បានប្រព្រឹត្តកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការ​ក្រសួង ក្រោមអធិបតីភាព​ឯកឧត្ដម សោម ចំណាន រដ្ឋលេ​ខាធិការ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដោយអញ្ជើញ​ចូលរួម​ពីថ្នាក់​ដឹកនាំ​ក្រសួង មន្ត្រី​អធិការកិច្ច​ផ្នែក​សុវត្ថិ​ភាព និង​សុខ​ភាពការ​ងារនៃនាយក​ដ្ឋានពេទ្យ​ការងារ លោក Anwer Hasso នាយក​គម្រោង GIZ FABRIC Cambodia និង​ក្រុមការងារ​សម្រប​សម្រួល​នៃ​គម្រោង GIZ FABRIC Cambodia។

នាឱកាសនោះ ឯកឧត្តម សោម ចំណាន បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះគម្រោង GIZ FABRIC Cambodia ដែលបន្តកិច្ចស​ហប្រតិបត្តិការយ៉ាង​ជិតស្និទ្ធជា​មួយ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ទទួលបាននូវវឌ្ឍនភាព និងសមិទ្ធិផលជាច្រើន ដែលបាននិងកំពុងរួមចំណែក​ដល់ការ​ពង្រឹង​ប្រព័ន្ធ​អធិការកិច្ចការ​ងារនៅប្រទេស​កម្ពុជាឱ្យ​កាន់​តែមាន​សមត្ថ​ភាព តម្លាភាព ប្រសិទ្ធ​ភាព និង​ទទួលបាន​ការជឿជាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ឧបករណ៍បច្ចេកទេសនេះ ពិតជាមានសារ:សំខាន់ចាំបាច់ ដើម្បី​ពង្រឹង​ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ ជាពិសេសការ​ធ្វើ​ឱ្យប្រសើរ​​ឡើងនូវ​អនុលោម​ភាពលក្ខ​ខណ្ឌ​សុវត្ថិភាព និងសុខភាព​ការងាររបស់បង​ប្អូនកម្មករ​និយោជិត។

សូមបញ្ជាក់ថា ឧបករណ៍បច្ចេកទេសដែលគម្រោង GIZ FABRIC Cambodia បានប្រគល់ជូនរួមមាន ឧបករណ៍វាស់កម្រិតសំឡេង (Sound Level Meter and calibrator), ឧបករណ៍វាស់កម្រិតសំឡេងរំខាន (Personal Noise Dosimeter and calibrator), ឧបករណ៍វាស់កម្រិតពន្លឺ (Lux meter), ឧបករណ៍​វាស់​បរិយា​ការណ៍​កម្តៅ (Heat index WBGT meter), ឧបករណ៍កំណត់សញ្ញាណឧស្ម័នពុលក្នុងបរិយាកាស (Gas Detector) និងឧបករ​ណ៍​ចាប់យកសារធាតុគ្រោះថ្នាក់នៅក្នុងខ្យល់ (Personal Air Sampling Pump)។

ក្នុងឱកាសនោះ ប្រតិភូ GIZ FABRIC Cambodia ក៏បានអញ្ជើញទៅទស្សនកិច្ចក្រុមការងារ Call Center ដែលជាប្រព័ន្ធ Hotline ១២៩៧ ដែល​បម្រើដល់ការ​ស្វែងរក​ការ​ងារ​ធ្វើរបស់បងប្អូន ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃវិញផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        155
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        106
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm