អតីតឯកអគ្គរដ្ឋទូតអឺរ៉ុបជាង ២០០រូប រិះគន់ការឆ្លើយតបរបស់សហភាពអឺរ៉ុប នៅតំបន់ហ្កាហ្សា

2025/08/27 10:08:08 pm        88

អតីតឯកអគ្គរដ្ឋទូតអឺរ៉ុប និងអ្នកការទូតជាន់ខ្ពស់ជាង ២០០នាក់ បានរិះគន់សហភាពអឺរ៉ុបដោយកំហឹង ចំពោះការខកខានមិនបានចាត់ «វិធានការសំខាន់ៗ» ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា។

បណ្តាប្រទេសលោកខាងលិច បានប្រឈមនឹងសម្ពាធកាន់តែកើនឡើង ក្នុងការចាត់វិធានការកាន់តែខ្លាំងប្រឆាំងនឹងអ៊ីស្រាអែល ខណៈដែលការសម្លាប់ជនស៊ីវិលប៉ាឡេស្ទីន នៅតែបន្តជារៀងរាល់ថ្ងៃ។

ជាពិសេស សហភាពអឺរ៉ុប កំពុងរងការរិះគន់យ៉ាងខ្លាំងចំពោះកិច្ចប្រឹងប្រែងក្នុងប្រកាន់ជំហរតឹងរ៉ឹងជាងមុន ដើម្បីបញ្ចប់សង្រ្គាមនេះ។

កាលពីខែមុន ប្លុកនេះ បានបរាជ័យក្នុងការយល់ព្រមលើការដាក់ទណ្ឌកម្មជាច្រើនប្រឆាំងនឹងអ៊ីស្រាអែល បើទោះបីជាមានការពិនិត្យឡើងវិញដែលរកឃើញថា ប្រទេសនេះ បានរំលោភលើកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងសមាគមមួយ ជាមួយសហភាពអឺរ៉ុបក៏ដោយ។

ប្រធានគោលនយោបាយការបរទេសអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយថា វិធានការដាក់ទណ្ឌកម្មដែលបានស្នើឡើង កាលពីថ្ងៃទី ១៥ ខែកក្កដា ត្រូវបានផ្អាកវិញ បន្ទាប់ពីអ៊ីស្រាអែល បានយល់ព្រមអនុ ញ្ញាតឲ្យជំនួយបន្ថែមទៀត ហូរចូលទៅក្នុងតំបន់ហ្កាហ្សា។

នៅក្នុងលិខិតចំហមួយផ្ញើរជូនមេដឹកនាំសហភាពអឺរ៉ុប ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ អតីតឯកអគ្គរដ្ឋទូត និងបុគ្គលិកជាន់ខ្ពស់របស់សហភាពអឺរ៉ុបចំនួន ២០៩នាក់ រួមជាមួយនឹងអតីតឯកអគ្គរដ្ឋទូតមកពីរដ្ឋអឺរ៉ុប បានថ្កោលទោសចំពោះការខកខានរបស់ប្លុកនេះ មិនបានចាត់វិធានការ ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលឲ្យបញ្ឈប់សង្គ្រាមនៅតំន់ហ្កាហ្សា។

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        11
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        27
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm