ពិធីប្រកាសតែងតាំងនាយទាហាន នាយទាហានរង តំបន់ប្រតិបត្តិការសឹករងកោះកុង

2025/08/27 10:30:33 pm        831

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បាន​អញ្ជើញអមដំណើរឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការ យោធភូមិភាគទី៣ ក្នុង​ពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហាន នាយទាហានរង តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កោះកុង។

លោកជំទាវអភិបាលខេត្ត បង្ហាញអារម្មណ៍ថា លោកជំទាវពិតជាមានសេចក្តីរីករាយក្រៃលែង និង​សូម​ស្វាគមន៍ ចំពោះវត្តមានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការ យោធ​ភូមិ​ភាគ​ទី៣ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញចូលរួមជាអធិបតីក្នុង ពិធី​«​ប្រកាស​តែង​តាំង​ផ្លាស់​ប្តូរ​មុខតំណែង ជូននាយទាហាន នាយទាហានរង នៃតំបន់ប្រតិបត្តិ​ការ​សឹក​រង​កោះ​កុង​»​នា​ឱកាសនេះ។ លោកជំទាវ​សូមចូលរួមអបអរសាទរចំពោះ លោកវរសេនីយ៍ឯក គង់ សុភាព និង​នាយទាហានចំនួន១១រូប ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងការពារជាតិ និងថ្នាក់ដឹកនាំ នៃ បញ្ជា​ការដ្ឋានកងទ័ពជើងគោក បានផ្តល់សេចក្តីទុកចិត្តតែងតាំងជា មេបញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ ​នាយរងការិយាល័យ នាយផ្នែក និងមេបញ្ជាការងកងអនុសេនាធំ ចំណុះឱ្យតំបន់​ប្រតិបត្តិ​ការ​សឹករងកោះកុង។

លោកជំទាវអភិបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា នាយទាហាន នាយទាហានរង ទាំង១២រូប ដែល​ទើបទទួល បានការតែងតាំងមុខតំណែងថ្មីនៅពេលនេះ នឹងបន្តពង្រឹងការសាមគ្គីភាព ឯក​ភាព​ផ្ទៃ​ក្នុងឱ្យបានល្អ និងបន្តខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា​ស្មារតី​បំពេញ​តួនាទី​ភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ ដោយត្រូវពង្រឹងកិច្ចការការពារជាតិ លើគ្រប់វិស័យ​នៅ​តាម​តំបន់​ព្រំដែន ល្បាតជាប្រចាំក្នុងភូមិ សាស្ត្រទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាម​ដាន​ត្រួត​ពិនិត្យ​គ្រប់​គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ នៅតាមតំបន់ព្រំដែន និង​សកម្មភាពឆ្លងដែនខុសច្បាប់ និងត្រូវរក្សាបាននូវសន្តិសុខ សណ្តាប់​ធ្នាប់​តា​ម​ខ្សែ​បន្ទាត់​ព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រខេត្តកោះកុងទាំងមូល៕ អត្ថបទ៖ឈឹម មករា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm