ថ្នាលឌីជីថល ASEAN ACCESS និង KhmerSME កំពុងជំរុញដល់ការអភិវឌ្ឍ SME ឱ្យរីកលូតលាស់

2025/08/27 10:56:26 pm        622

ថ្នាលឌីជីថល ASEAN ACCESS និងថ្នាលព័ត៌មានជាតិ KhmerSME និងដើរតួជាកាតាលីករ ជំរុញ​ដល់ការអភិវឌ្ឍ SME ដោយផ្សារភ្ជាប់សហគ្រាសទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ ការ​លើក​ទឹក​ចិត្ត​ការ​អភិវឌ្ឍតំបន់ប្រមូលផ្តុំ SME និងពង្រីកលទ្ធភាពចូលទីផ្សារ ក្នុងតំបន់ និងអន្តរជាតិ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅ​ក្នុង​កម្ម​ពិធី​បិទបញ្ចប់គម្រោង ពង្រឹងរចនាសម្ព័ន្ធ សម្រាប់ការលើកកម្ពស់សហគ្រាសធុនតូច និង​មធ្យម ​ក្នុងតំបន់អាស៊ាន (ASEAN-SME) នៅថ្ងៃទី២៥ សីហា ម្សិលមិញនេះ បានបង្ហាញ​សមិទ្ធ​ផល​ និងតួនាទីគម្រោងក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងការផ្សារ​ភ្ជាប់​សហ​គ្រាស​ធុន​តូច​ និងមធ្យមក្នុងតំបន់ តាមរយៈថ្នាលឌីជីថល និងកិច្ចសហការឆ្លងប្រទេស។

ឯកឧត្តម បន្តថា គម្រោងពង្រឹងរចនាសម្ព័ន្ធតំបន់ ដើម្បីជំរុញសហគ្រាសធុនតូច និងមធ្យម​ក្នុង​តំបន់​អាស៊ាន​នេះ ជាគំនិត ផ្តួចផ្តើមដែលមានសារៈប្រយោជន៍ គាំទ្រដល់ការផ្សារ​ភ្ជាប់​បណ្តា​សហគ្រាស​ធុនតូច និងមធ្យម ឱ្យទទួលបានសេវាគាំទ្រ ការផ្គូផ្គង អាជីវកម្មតាមថ្នាល​ព័ត៌មាន​ថ្នាក់​តំបន់​ ASEAN ACCESS និងថ្នាលព័ត៌មានជាតិ KhmerSME ។ ថ្នាលឌីជីថលទាំងនេះ ដើរ​តួជាកាតាលីករជំរុញដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដោយផ្សារ​ភ្ជាប់​សហ​គ្រាស​ទៅ​នឹ​ង​ខ្សែ​ច្រវាក់ផ្គត់ផ្គង់, លើកទឹកចិត្ត ការអភិវឌ្ឍតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម, លើក​កម្ពស់ការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច, និង ពង្រីកលទ្ធ​ភាព​ចូល​ទី​ផ្សារ​ក្នុង​តំបន់ និងអន្តរជាតិ។

លោកបណ្ឌិត Matthias Bickel នាយកអង្គការ GIZ ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ក្រុម​ការ​ងារគម្រោងបានខិតខំ ប្រឹងប្រែង ដើម្បីរួមចំណែកពង្រឹងសក្តានុពលសហគ្រាសធុនតូច និង​មធ្យម ដែលជាបេះដូងនៃសេដ្ឋកិច្ចរបស់អាស៊ាន តាមរយៈការ ពង្រីកលទ្ធភាពឈានចូលទីផ្សារ ការ​ចូលរួមសកម្មភាពអន្តរជាតិ ការរៀបចំគោលនយោបាយ និងការបង្កើតបរិយាកាសគតិយុត្ត ដែល​ធ្វើឱ្យសហគ្រាសកាន់តែមានភាពធន់។

លោកបានបន្ថែមថា ពិធីនេះជាភស្តុតាងបង្ហាញសមិទ្ធផលនៃភាពជាដៃគូរបស់យើង និង​ជា​ការ​អបអរ​នូវអ្វីដែលយើងសម្រេច បានរួមគ្នា។ បទពិសោធដ៏មានតម្លៃពីការអនុវត្តគម្រោង នឹង​បន្ត​លើក​កម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅ កម្ពុជា សម្រាប់​ឆ្នាំ​បន្ត​បន្ទាប់​ខាង​មុខ​។ ភាគីអាល្លឺម៉ង់បានបង្ហាញការប្តេជ្ញាចិត្ត បន្តគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា តាមរយៈកិច្ចសហការទ្វេភាគី និងកម្មវិធីតំបន់នានារបស់ខ្លួន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        25
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        30
យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm