ជនសង្ស័យដុតវិហារជ្វីហ្វ បង្ហាញខ្លួននៅតុលាការ សម្រាប់ការវាយប្រហារដែលអូស្ត្រាលីប្រាប់ថា បញ្ជាដោយអ៊ីរ៉ង់

2025/08/27 11:24:36 pm        67

បុរសម្នាក់ដែលរងការចោទប្រកាន់ពីបទដុតវិហារជនជាតិជ្វីហ្វ នៅទីក្រុងមែលប៊ន បានបង្ហាញខ្លួននៅតុលាការ នាថ្ងៃពុធ (ទី២៧ ខែសីហា) ជុំវិញការវាយប្រហារមួយដែលអូស្ត្រាលីប្រាប់ថា រៀបចំដោយអ៊ីរ៉ង់ ហើយបានឈានដល់ការបណ្តេញឯកអគ្គរដ្ឋទូតរបស់ទីក្រុងតេអេរ៉ង់។

កាលពីថ្ងៃទី២៦ ខែសីហា អូស្ត្រាលីបានបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់បានប្រឹងប្រែងលាក់ការជាប់ពាក់ព័ន្ធរបស់ខ្លួន នៅក្នុងការវាយប្រហារចំនួន ២ករណី ក្នុងឆ្នាំ២០២៤ នៅវិហារជនជាតិជ្វីហ្វ Adass Israel ក្នុងទីក្រុងមែលប៊ន និងនៅភោជនីយដ្ឋានជនជាតិជីហ្វ ក្នុងទីក្រុងស៊ីដនី ដោយប្រើឧក្រិដ្ឋជន និងសមាជិកនៃក្រុមអន្ធពាលដែលត្រូវបានបង្កើតឡើង។

ទីក្រុងកង់បេរ៉ា គឺជារដ្ឋាភិបាលលោកខាងលិចចុងក្រោយបង្អស់ដែលចោទប្រកាន់អ៊ីរ៉ង់ថា បានធ្វើសកម្មភាពលួចលាក់បង្កអរិភាព នៅដែនដីរបស់ខ្លួន។ កាលពីខែកក្កដា ប្រទេសចំនួន ១៤ ក្នុងនោះមានរួមទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងបារាំងផងដែរ បានថ្កោលទោសនូវអ្វីដែលប្រទេសទាំងនោះហៅថា ការកើនឡើងនូវសកម្មភាពធ្វើឃាត ការចាប់ពង្រត់ និងការយាយីដោយសេវាចារកម្មអ៊ីរ៉ង់។

លោក Younes Ali Younes អាយុ ២០ឆ្នាំបានបង្ហាញខ្លួនជាលើកដំបូងតាមរយៈតំណភ្ជាប់វីដេអូ នៅតុលាការជាន់ទាប កាលពីថ្ងៃទី២៥ ខែសីហា ពាក់ព័ន្ធនឹងការវាយប្រហារលើវិហារជនជាតិជ្វីហ្វ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដែលបានបំផ្លាញអគារ និងគម្ពីរពិសិដ្ឋ ដោយបណ្តាលឲ្យមានការខូចខាតរាប់លានដុល្លារ។

ជនជាប់ចោទ បានត្រឹមតែនិយាយ ដើម្បីបញ្ជាក់ថា រូបគេអាចស្តាប់ និងយល់អំពីដំណើរការនីតិវិធី ហើយមិនទាន់ចូលដល់ដំណាក់កាលប្រាប់ពីភាពមានទោស ឬក៏អត់នៅឡើយទេ។ មេធាវីរបស់គេ បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ជុំវិញករណីនេះ ដែលគ្រោងនឹងដំណើរការនៅតុលាការឡើងវិញ នាថ្ងៃទី៤ ខែធ្នូ៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        2
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        91
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm